CamNews

តារា 

Angelina Jolie និង កូនៗទៅកំសាន្តនៅ សាធារណរដ្ឋ Malta

កាលពីម្សិលម៉ិញ ( 15 មិថុនា ) តារាដ៏ល្បីរបស់ Hollywood នាង Angelina Jolie បាននាំកូនៗ
របស់ខ្លួនធ្វើដំនើរទៅកាន់ សាធារណរដ្ឋ Malta ដើម្បីមើលលោក Brad Pitt ថតខ្សែរភាពយន្ត
ថ្មី មានចំណងជើងថា "World War Z" ។ ក្នុងថ្ងៃនោះដែរគេសង្កេតឃើញថា Angelina Jolie មានការមមារញឹកជាខ្លាំងក្នុងការ នាំកូនៗទៅកំសាន្តនៅសួនឧទ្យាន ។ កូនៗរបស់នាង
ម្នាក់ៗមានសំលៀកបំពាក់ប្លែកៗ និង​ មាននាំយកវត្ថុលេងកំសាន្តទៅជាមួយយ៉ាងច្រើន
ផងដែរ ។


កូនទាំង 6 របស់ Angelina Jolie គឺ Maddox អាយុ 9 ឆ្នាំ Pax Thien 7 ឆ្នាំ Zahara 6ឆ្នាំ
Shiloh ឆ្នាំ5 កូនភ្លោះ Knox និង Vivienne អាយុ 2 ឆ្នាំ ។

Knox និង Vivienne កូនភ្លោះបង្កើតរបស់ Angelina Jolie ជាមួយនឹងរបស់លេងជាប់ជាមួយ


ចុងសប្តាហ៍នេះ Angelina Jolie ក៏មានគំរោងធ្វើដំនើរទៅកាន់ប្រទេស ទួគី ដើម្បីទៅសួរ
សុខទុក្ខប្រជាជនក្រីក្រនៅទីនោះ ដោយ ទុកកូនទាំង 6នាក់នៅក្នុងប្រទេស Malta នៅ
ជាមួយ Brad Pitt ផងដែរ៕
(ពី Flynet, Splash)
ដោយ៖ យ៉ាវីន

Tags: