CamNews

តារា 

មិនគួរឲ្យជឿ!! ក្មេងស្រីកូនកាត់ ស្អាតហើយសាច់សដូចសំឡីទៀត ក្លាយជាតារាម៉ូដែលដែលអាយុទើបតែ ២០ ឆ្នាំសោះ

ព័ត៌មានកំសាន្ត ៖ តារាម៉ូដែល Kimberlly Chen នាងគឺកូនកាត់ជាជនជាតិតៃវ៉ាន់ និងប្រេសុីល នាងត្រូវគឺជាស្រីស្អាតមួយរូបដែលត្រូវបានមនុស្សរាប់មីុននាក់ទទួលស្គាល់អំពីសម្រស់របស់នាង ។ 

ដោយយោងទៅតាមរបាយការណ៍ Facebook page ផ្ទាល់របស់នាងបានឲ្យដឹងថា នាងមានអាយុ ២០ ឆ្នាំហើយនាងក៍ជាក្មេងស្រីម្នាក់ដែលមានរូបសម្រស់ស្អាតដាច់គេផងដែរ នៅចំណោមអ្នកដែលជាកូនកាត់ពូជសាសន៍ផ្សេងៗ ។​

គួរបញ្ជាក់ឲ្យដឹងថា បើយើងយោងទៅតាមរបាយការណ៍ពីគេហទំព័រ Viralcham បានឲ្យដឹងថា ប៉ារបស់នាងគឺជាជនជាតិតែវ៉ាន់ ហើយតារាម៉ូដែល Kimberlly Chen នេះបានទៅសិក្សានៅទីក្រុងតែបិុ នៅឯកោះតៃវ៉ាន់ នៅពេលដែលនាងមានអាយុ ១០​ឆ្នាំ ។ 

នាងត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ថា មានរូបរាងស្រស់ស្អាត ហើយតាំងពីពេលនោះមកនាងបានក្លាយជាក្មេងស្រីម្នាក់ដែលល្បីឈ្មោះខាងសម្រស់ស្អាត នៅក្នុងវិទ្យាល័យ Belle ។​ ហើយកាលពីពេលថ្មីៗនេះទំព័រ Facebok របស់នាងមានអ្នកចុច Like រហូតដល់ទៅ ១៧៣,០០០ នាក់ឯណោះ ។ 

តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបថតខាងក្រោមរបស់នាងទាំងអស់គ្នា ៕









 





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop