CamNews

ព័ត៌មានជាតិ 

សហាវខ្លាំង! ត្រឹមតែ២ថ្ងៃសោះ កម្លាំងគយចល័តចាប់បាន​​រថយន្ត​​ទំនើបៗ ​អត់ពន្ធ​៨គ្រឿង

(ភ្នំពេញ)៖ កម្លាំងគយចល័តបានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បានឡានសេរីទំនើបៗ ចំនួន៨គ្រឿងអត់ពន្ធ នៅថ្ងៃទី៧-៨ ខែកុម្ភនេះ ឆ្នាំ២០១៦ នៅតាមគោលដៅ និងទីតាំង​ខុសៗគ្នាតាមបណ្តាខណ្ឌនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័ត ក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំង​អាវុធហត្ថលើផ្ទៃ​ប្រទេស។

យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើប​ នៅតែមានចំនួនដ៏ច្រើនដដែល។ មន្រ្តីគយចល័តធ្លាប់បានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។
ព័ត៌មានបន្ថែមអំពីការចាប់រថយន្តអត់ពន្ធនេះ នឹងចេញផ្សាយបន្តទៀត៕

រូបឡានដែលត្រូវបានគយចល័ត ចាប់នាពេលកន្លងមក




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news