ព័ត៌មានវីដេអូ៖ ក្នុងជំនួបប្រកួតរវាង ក្លឹប តោខៀវ Chelsea ត្រូវប៉ះជាមួយនឹងម្ចាស់ផ្ទះ Leicester City កាលពីយប់មិញ ក៏បានបង្ហាញលទ្ធផលហើយ ផងដែរថា ម្ចាស់ផ្ទះយកឈ្នះ ក្រុមភ្ញៀវត្រឹមលទ្ធផល ២-១ ។ ស្របគ្នាក្នុងការប្រកួតនោះផងដែរ ចំនុចមូយដែលកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង គឺជម្លោះគ្នារវាងកីឡាករខ្សែប្រយុទ្ធក្លឹប Chelsea គឺ Diego Costa ប៉ះទង្គិចគ្នាជាមួយនឹង Jamie Vardy ជាខ្សែប្រយុទ្ធក្រុមម្ចាស់ផ្ទះ។ ទិដ្ឋភាពក្រោយការបង្ហាញ មិនហ៊ានកាត់សេចក្ដីសម្រេចឲ្យខាងណា ខុស ខាងណាត្រូវនោះទេ តែសម្រាប់ការស្រែកបន្ទររបស់អ្នកគាំទ្រ គឺមិនពេញចិត្ដនឹង កីឡាករ Jamie Vardy ចំណែកអាជ្ញាកណ្ដាល ក៏មិនមានសកម្មភាពអ្វីប្លែក នោះដែរក្រៅពិន័យកាតលឿង។ តោះចង់ដឹងច្បាស់ ថានរណា ជាអ្នកខុស កាត់សេចក្ដីខ្លួនឯងជាមួយនឹងវីដេអូខាងក្រោម៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ យូធូប