កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទដៃSUGAR FRANCE បានធ្វើការថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រផលិតផលរបស់ខ្លួនដោយចែកជូនដល់អតិថិជន ដោយមិនគិតថ្លៃនូវសំបុត្រ វីអាយភី VIP ទស្សនាបាល់ទាត់វគ្គជម្រុះ SUZUKI CUP រវាង កម្ពុជា និងប្រទេសទីម័រខាងកើត រហូតដល់១០០កៅអី។ ហើយបានផ្តល់ជូនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ចំពោះអតិថិជនដែលបានធ្វើការទស្សន៍ទាយគ្រាប់បាល់ត្រូវ នៃការប្រកួតទៀតផង។
វាជាលើកដំបូង សំរាប់ក្រុមហ៊ុនទូរស័ព្ទដៃម៉ាក SUAGAR FRANCE ដែលជាម៉ាកដ៏ល្បីរបស់បារាំងមួយនេះបានចូលរួមគាំទ្រយ៉ាងពេញទំហឹងទៅលើវិស័យបាល់ទាត់កម្ពុជា ហើយក្រុមហ៊ុនសន្យានឹងផ្តល់ជូនអតិថិជន អោយបានច្រើនជាងនេះនៅលើការប្រកួតលើកក្រោយៗទៀត។
យោងតាមតំណាងក្រុមហ៊ុនប្រចាំប្រទេសកម្ពុជាលោក យិន ឌីណា បានអោយដឹងថា ក្រុមហ៊ុនទូរស័ព្ទដៃ SUGAR FRANCE ជាក្រុមហ៊ុនទូរស័ព្ទដៃថ្មីដំបូងគេដែលមានដាំត្បូងលម្អយ៉ាងប្រណិត ស្វារ៉ូស្គី ពីប្រទេសអូទ្រីសដែលល្បីបំផុតនៅសហភាពអ៊ឺរ៉ុប និងធ្វើការរចនាបែបយុវវ័យស៊ីវិល័យទំនើបទាន់សម័យ ទាំងបុរសនិងនារី ហើយក្រុមហ៊ុនមានការធានាខ្ពស់ទៅលើការបាត់បង់ត្បូងលម្អដោយមានការផ្តល់ជូនទូរស័ព្ទថ្មីវិញភ្លាម ។SUGAR FRANCE ជាស្មាតហ្វូនម៉ាកដ៏ល្បីឈ្មោះ នៅប្រទេសបារាំង គុណភាពលំដាប់កំពូលនិងលក់ដាច់បំផុត នៅជាង១០ប្រទេស នៅអឺរ៉ុប រ៉ូស៊ី ឌូបៃ ចិន តៃវ៉ាន់ ម៉ាកាវ ពិសេសនៅកម្ពុជា។
លោកបានបន្តទៀតថា ក្រុមហ៊ុន SUGAR FRANCE បានណែនាំនូវផលិតផលកំពូលស្មាតហ្វូនសមត្ថភាពមិនសមនឹងតំលៃ SUGAR F7 មកកាន់ទីផ្សារប្រទេសកម្ពុជា ។វាបានបំពាក់ដោយ RAM 4GB, មេម៉ូរី 64GB CPU 8គ្រាប់ បច្ចេកវិទ្យា សាកថ្មលឿនបំផុត តែ30នាទី បាន80% ។ SUGAR F7 អាចលេង Facebook, Wechat, Viber, Line និង What App, បានម្តងពីរ Account ក្នុងពេលតែមួយ ដែល SUGAR F7 មានតំលៃត្រឹមតែ $339 ប៉ុណ្ណោះ ។
ព័ត៌មានបន្ថែម: Contact:
Mr Dina YIN
Sale and Marketing Manager
010555154/012447003
Dina.yin@sugarphone.com