Gamers ប្រមាណ 160 រូបនឹងប្រកួតប្រជែង នៅមុខអ្នកទស្សនាយ៉ាងច្រើនកុះករ ដើម្បីដណ្តើមប្រាក់រង្វាន់ £225,000។ ហេ្គមដែលត្រូវលេង មានដូចជា Street Fighter V, Counter Strike: Global Offensive និង Rocket League។
សារព័ត៌មាន BBC នឹងធ្វើការផ្សាយផ្ទាល់ផ្តាច់មុខ ពីការប្រកួតនេះ ពីទីក្រុង London ។ ថ្មីៗនេះ ការផ្សាយផ្ទាល់ពីការប្រកួតកីឡា e-sports តាមអនឡាញ ទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈ Twitch និង YouTube ប៉ុន្តែសារព័ត៌មាន BBC នឹងអាចផ្សព្វផ្សាយទៅកាន់ទស្សនិជនបានយ៉ាងទូលំទូលាយជាង ដែលជាឱកាសក្នុងការប្រមូលចំនួនអ្នកមើលឲ្យកាន់តែច្រើន។
អ្នកវិភាគ Newzoo បានទស្សន៍ទាយពីចំនួនអ្នកទស្សនា E-sports ដែលអាចកើនឡើងដល់ទេ្វដង រហូតទៅដល់ ៦០០ លាននាក់ក្នុងឆ្នាំ ២០២០។ ការប្រកួតកីឡា e-sports នឹងត្រូវផ្សាយនាថ្ងៃសុក្រ វេលាម៉ោង 20:45 pm ក្នុងវេបសាយ BBC Three និង iPlayer។ ហើយវគ្គបន្តទៀតនឹងត្រូវផ្សាយនាថ្ងៃ សៅរ៍វេលាម៉ោង 21:00 pm និង ថ្ងៃអាទិត្យ វេលាម៉ោង 17:00 pm ។
គួរបញ្ជាក់ផងដែរថា ការលេងវីដេអូហ្គេម ក៏ជាប្រភេទកីឡា ដែលត្រូវបានគេហៅថា e-sports ៕
ប្រែសម្រួល៖ High
ប្រភព៖ BBC