CamNews

កំសាន្ត 

មកស្គាល់ខ្សែភាពយន្ដសម្ដែងដោយកំពូលតារាថៃ ដែលអ្នកទស្សនាទន្ទឹងរង់ចាំ....

ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថ្មីៗរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 សម្ដែងដោយកំពូលតារាថៃ ដែលអ្នកទស្សនាកំពុងរង់ចាំ ទស្សនា ៖

រឿង Lai Kinnaree



ដោយសារតែ Script ពុំទាន់សរសេរចប់ ខ្សែភាពយន្ដរឿង “Lai Kinnaree” ដែលសម្ដែងដោយ លោក Nadech Kugimiya និងកញ្ញា Yaya Urassaya ត្រូវបានពន្យារការថតជាច្រើនខែ ។ អ្នកទស្សនាជាច្រើន ប្រាថ្នាចង់ឱ្យខ្សែភាពយន្ដនេះ ចាប់ផ្ដើមថតជាថ្មីម្ដងទៀត ។

រឿង Bad Romeo



តាមរយៈការសម្ដែងដោយលោក Mario Maurer និងកញ្ញា Yaya Urassaya ខ្សែភាពយន្ដរឿង “Bad Romeo” គឺជាខ្សែភាពយន្ដថ្មីមួយរឿងទៀតប្រចាំឆ្នាំ ២០២១ របស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ដែលទស្សនិកជនជាច្រើន កំពុងរង់ចាំទស្សនា ។ មិនតែប៉ុណ្ណោះ គូស្នេហ៍ នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ មានភាពស៊ីសង្វាក់គ្នាល្អណាស់ ។



រឿង Game Lah Torachon



កញ្ញា Taew Natapohn សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដបែបសកម្មជាលើកដំបូង នៅក្នុងខ្សែភាពយន្ដផលិតឡើងវិញរឿង Game Lah Torachon” ជាមួយនឹងលោក Mark Prin ។

រឿង Duang Tah Tee Sarm



អ្នកនាង Mew Nittha សម្រាកមួយរយៈ ពីការសម្ដែងខ្សែភាពយន្ដ ហើយនាងកំពុងមានផ្ទៃពោះកូនស្រីដំបូងរបស់នាង ។ រឿង “Duang Tah Tee Sarm” គឺជាខ្សែភាពយន្ដចុងក្រោយ ហើយនាងសម្ដែងជាមួយនឹងលោក James Ma ជាលើកដំបូង ។

រឿង Pitsawart Kartagame



តាមរយៈការសម្ដែងដោយលោក James Jirayu និងកញ្ញា Gina Yeena ខ្សែភាពយន្ដរឿង Pitsawart Kartagame” ពុំទាន់ថតចប់នៅឡើយទេ ។ ប៉ុន្ដែយើងសង្ឃឹមថា ខ្សែភាពយន្ដនេះ នឹងចាក់បញ្ចាំង នៅពាក់កណ្ដាល ឆមាសទី ២ ឆ្នាំ ២០២១ នេះ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates