CamNews

កំសាន្ត 

តារាចិនល្បីឈ្មោះម្នាក់នេះ ព្យាយាម ធ្វើអំពើសប្បុរសធម៌ ដើម្បីប្រឆាំងនឹងការរាតត្បាតវីរុសកូរ៉ូណា

បន្ទាប់ពីកាន់តំណែងជាប្រធាន សមាគមអ្នកសិល្បៈក្រុងហុងកុង Hong Kong Performing Artistes Guild កាលពីឆ្នាំ ២០១៨ លោក Louis Koo បានប្រើតួនាទីរបស់ខ្លួន ដើម្បីបន្ដជំនួយសប្បុរសធម៌ និងកិច្ចខិតខំប្រឹងប្រែងខាងការងារសប្បុរសធម៌ជាច្រើនផ្សេងទៀត។ ដោយសារតែការរាតត្បាតវីរុសកូរ៉ូណា តម្រូវការម៉ាស់ការពារ មានការកើនឡើងខ្ពស់  ប៉ុន្ដែការផ្គត់ផ្គត់ មានកម្រិតទាប ។   សិល្បករជើងចាស់ជាច្រើនជួបការលំបាក ក្នុងការទទួលបានម៉ាស់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ លោក Louis បានចាត់វិធានការភ្លាមៗ និងអាចបង្ការការពារ ព្រមទាំងចែកជូនម៉ាស់ ជាងពីរម៉ឺន ម៉ាស់។



 កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការទប់ស្កាត់នូវការរាតត្បាត មិនទាន់បញ្ឈប់នៅឡើយទេ ។ នាពេលថ្មីៗនេះ មានការប្រកាសថា តាមរយៈមូលនិធិរបស់លោក មូលនិធិសប្បុរសធម៌ Koo Tin Lok Charitable Foundation Limited នឹងចែកជូនម៉ាស់ចំនួន ១,៣ លាន ដល់អ្នកដែលកំពុងត្រូវការ ។   



 របាយការណ៍មួយបានឱ្យដឹងថា៖ “ ដោយសារតែការរាតត្បាតឥតឈប់ឈរ យើងមានភាពកង្វះខាតម៉ាស់ សម្រាប់មនុស្សគ្រប់គ្នា នៅទីក្រុងហុងកុង។ មូលនិធិសប្បុរសធម៌ Koo Tin Lok Charitable Foundation Limited មានលទ្ធភាពចែកជូន ម៉ាស់ ១,៣ លាន ដើម្បីការពារសុវត្ថិភាពនៃការរាតត្បាត។ ម៉ាស់ទាំងនេះ នឹងត្រូវឧបត្ថម្ភជូនទៅដល់ទីភ្នាក់ងារសុខុមាលភាពសង្គមជាច្រើន បណ្ដាអង្គារជួយខ្លួន​ឯង អង្គការសេវាកម្មសហគមន៍សាសនា និងអង្គការស្ថាប័នជាច្រើនទៀត និងចែកជូនទៅដល់ប្រជាជន ដែលកំពុងត្រូវការ រស់នៅក្នុងសង្កាត់ចំនួន ១៨ នៃទីក្រុងហុងកុង ។



 ដោយសារតែចំនួនម៉ាស់មានកំណត់ មូលនិធិនេះ នឹងផ្ដល់ជូនជាអាទិភាពដល់ប្រជាពលរដ្ឋដូចខាងក្រោម៖ ប្រជាជនស្ថិតក្រោមពិការរភាព និងស្ដារនីតិសម្បទារ ក្រុមគ្រួសារមានចំណូលទាប កុមារមានតម្រូវការពិសេស និងក្រុមគ្រួសាររបស់ពួកគេ និងជនចាស់ជរា ។ នៅដំណាក់កាលនេះ ការផ្គត់ផ្គង់ម៉ាស់ពីក្រុមហ៊ុនផ្គត់ផ្គង់ជុំវិញពិភពលោក គឺមានការតឹងតែខ្លាំងណាស់។ ម៉ាស់ ដែលត្រូវបានបញ្ជាទិញបានសម្រេចដោយមូលនិធិនេះ នឹងត្រូវដឹកជញ្ជូនទៅទីក្រុងហុងកុងជាច្រើនដុំ និងត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋកំពុងត្រូវការឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ។ ជូនពរឱ្យគ្រប់គ្នា មានសុខភាពល្អ “

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ jaynestars