CamNews

ព័ត៌មានជាតិ 

លោកទេសរដ្ឋមន្រ្តី មិន ឃិន បានទទួលមរណភាពមុននេះបន្តិចនៅមន្ទីរពេទ្យ ក្រុងបាងកក ប្រទេសថៃ

(ភ្នំពេញ)៖ លោក មិន ឃិន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស បានទទួលមរណភាពមុននេះបន្តិច នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅឯមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។

មន្រ្តីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា លោកបណ្ឌិត មិន ឃិន បានទទួលមរណភាពហើយក្នុងជន្មាយុ ៧៨ឆ្នាំ។

សូមបញ្ជាក់ថា ក្រោយមានការផ្លាស់ប្តូរតំណែង ពីរដ្ឋមន្រ្តីក្រសួងធម្មការមក លោក មិន ឃិន បានធ្លាក់ខ្លួនជាបន្តបន្ទាប់ ហើយទៅព្យាបាលនៅឯក្រៅប្រទេស ប៉ុន្តែនៅពេលនេះ ដោយជម្ងឺធ្ងន់ធ្ងរនពេក ក៏បានទទួលមរណភាពតែម្តង៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Local news Social news Phnom Penh