CamNews

ព័ត៌មានជាតិ 

ហួសចិត្ត! នគរបាលពាក់ស័ក្តិ៤ម្នាក់ ស្រវឹងខ្លាំងពេកឈប់ឡានកណ្តាលផ្លូវដេក ផ្អើលអស់សមត្ថកិច្ចស្មានថា ខ្យល

(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តមួយបានកើតឡើង នៅជិតស្ពានអាកាសតិចណូ នាម៉ោង២៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក គ្រាដែលគេប្រទះឃើញមន្រ្តីនគរបាលពាក់ស័ក្តិ៤ម្នាក់ បានសន្លប់ស្តូកស្តឹងនៅក្នុងរថយន្តតែម្នាក់ឯង សង្ស័យខ្យល់គ ក៏នាំគ្នាជួយសង្គ្រោះលុះពេលចូលទៅជួយ ទើបដឹងថានគរបាលរូបនេះស្រវឹងសោះ។

តែដោយតែដោយសារស្ថានភាពស្រវឹងខ្លាំង រហូតដល់សន្លប់ស្តូកស្តឹងតែម្នាក់ឯង ដូចច្នោះទើបសមត្ថកិច្ចខណ្ឌទួលគោក ហៅឡានពេទ្យមកដឹកយកទៅសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យតែម្តងទៅ។

មន្រ្តីនគរបាលរូបនេះ មានឈ្មោះ ហ៊យ ហុយ តែមិនដឹងថា បម្រើការងារនៅអង្គភាពណានោះឡើយ។

 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh