ទីក្រុងម៉ានីល៖ តារាស្រីហ្វីលីពីន អ្នកនាង Janella Salvador បានបង្ហោះ រូបភាពថ្មីមួយសន្លឹក ដែលបង្ហាញពីកូនប្រុសរបស់នាងឈ្មោះ Jude ដែលជាចំណងដៃស្នហាដ៏មានន័យជាមួយមិត្ដប្រុសរបស់នាង ដែលជាអ្នកសិល្បៈសៀករហ័សកម្មគឺលោក Markus Paterson ។
ខ្លឹមសារ Caption ដ៏មានន័យ “រូបថតដ៏មានន័យបំផុតនៅក្នុងជីវិតខ្ញុំ” អមជាមួយនឹងរូបថតម្ដាយ និងកូន ដែលបានបង្ហោះ នៅលើបណ្ដាញ Instagram ទទួលបានការចុច Like រហូត ៣៨,០០០ ។
អ្នកនាង Salvador និងលោក Paterson បានស្វាគមន៍សមាជិកថ្មីដ៏គួរឱ្យស្រឡាញ់នេះ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ។ តារាស្រីវ័យ ២២ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុង ចំណាយពេលនៅជាមួយនឹងលោក Paterson និងកូនតូចរបស់ពួកគេ នៅចក្រភពអង់គ្លេស ជាទីដែលតារាស្រីរូបនេះ សម្រាលកូន ។
នៅដើមខែនេះផងដែរ ពួកគេទាំងពីរ បានបញ្ចេញឱ្យដឹងនូវភាពក្លាយជាឪពុកម្ដាយរបស់កូនតូច Jude នៅក្នុង Vlog មួយ នៅលើឆាណែលយូធូប ដែលទើបនឹងបង្កើតឈ្មោះ M & J ៕
សូមទស្សនាឃ្លីបវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ abs-cbn
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........