ភ្នំពេញ ៖ និស្សិតឆ្នាំទី៣ នៅសាកលវិទ្យា ល័យវេស្ទើន បានបញ្ចប់ជីវិតដោយចងកនៅ ក្នុងបន្ទប់ជួល បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងដល់សាច់ញាតិប្រជាពលរដ្ឋនៅក្បែរខាង រត់ទៅចោមរោមមើល ព្រមទាំងរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសាកសព ភ្លាមៗផងដែរ ។
ការភ្ញាក់ផ្អើលនៅពេលប្រទះឃើញនិស្សិត រូបនេះចងកសម្លាប់ខ្លួននោះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ២៤៩អា ផ្លូវបេតុង ក្រុមទី ១៨ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លឿង សំណាង អាយុ២២ឆ្នាំ បច្ចុប្បន្នរៀន នៅសាកលវិទ្យាល័យវេស្ទើន សាខាទួលគោក ឆ្នាំទី៣ ហើយមានស្រុកកំណើតនៅភូមិបា ស្រែ ឃុំបាស្រែ អង្គរបុរី ខេត្ដតាកែវ ។
យ៉ាងណាក៏ដោយ ពុំទាន់មានការបញ្ជាក់ មូលហេតុពិតប្រាកដនៃការចងកសម្លាប់ខ្លួន របស់ជនរងគ្រោះ នៅឡើយទេ ហើយក្រោយ ការពិនិត្យធ្វើកោសល្យវិច័យរួច សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯណាស្រុកកំណើត។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល