CamNews

ព័ត៌មានជាតិ 

តូចចិត្តគូដណ្តឹង ផ្តាច់ពាក្យ ព្រឹកឡើងចងក សម្លាប់ខ្លួន

កណ្តាល ៖ យុវជនម្នាក់ បានសម្រេចចិត្ត ចងកសម្លាប់ខ្លួន ក្រោយពីដឹងថា គូដណ្តឹងរបស់ខ្លួន ត្រូវបានផ្តាច់ពាក្យ ហើយត្រូវបងប្អូនប្រទះឃើញ នៅវេលាម៉ោង៥និង៤៥នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នៅចំណុច អូគាំ ស្ថិតនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល

បើតាមលោកប៉ា សំអិត អធិការស្រុកកៀនស្វាយ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ព្រឿង.រើន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតរស់នៅភូមិវាលឃុំស្រុង ស្រុកកងពិសី ខេត្តកំពង់ស្ពឺ ។

លោកអធិការបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានសរសេសំបុត្រ១ច្បាប់ ដាក់នៅក្នុង ហោប៉ៅ ដោយមានខ្លឹមសារថា «អោយខ្ញុំទោសផង (អរគុណណាស់) អានាងពៅ និងមានគូរបេះដួង ដោយនៅក្នុងរូបបេះដួង មានសរសេរអក្សរថា (អូន.រី) ដោយជនរងគ្រោះដឹងថា ខាងស្រីគេផ្តាច់ ពាក្យផង ។

លោកអធិការថា ក្រោយពីកើតហេតុសមត្ថកិច្ចបច្ចេកទេស ចុះទៅធ្វើការត្រួតពិនិត្យ ពុំឃើញមាន ស្នាកស្នាម ឃាតកម្មទេហើយបានប្រគល់ សាកសពជូនក្រុមគ្រួសារ ធើ្វបុណ្យតាមប្រពៃណី។

សូមបញ្ចាក់ថាជនរងគ្រោះមកស្នាក់នៅ បណ្តោះអាសន្នត្រង់ចំណុចខាងលើ ហើយជនរងគ្រោះ យក ខ្សែនីឡុងពណ៌ស ប្រវែង៣ម៉ែត្រ ចងកនិងដើមរំាង មានកំពស់២.៥០ចម្ងាមពីភូមិ១២០០ម៉ែត្រ ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Social News Cambodia kandal