CamNews

ព័ត៌មានជាតិ 

រថយន្តដឹកស៊ីម៉ង់ត៏ បុករថយន្ត តួរីសពេញមួយទំហឹង នៅស្រុកកណ្តាលស្ទឹង ស្លាប់ និងរបួសធ្ងន់ស្រាល

កណ្តាល : មានករណីគ្រោះថ្នាក់ ចរាចរមួយបាន កើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិឈើនាង ឃុំត្បែង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល រវាងរថយន្តដឹកស៊ីម៉ង់ត៍ បុករថយន្តទួរីសដឹកអ្នកដំណើរ បណ្តាលអ្នកជិះក្នុងរថយន្តទួរីស ស្លាប់៣នាក់ នៅកន្លែងកើត ហេតុប្រុស២ ស្រី១ និង របួសធ្ងន់ស្រាល៨នាក់ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៏ ដោយជួយគាស់យកសព ជនរងគ្រោះដែលគាបជាប់ នៅក្នុងរថយន្ត និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកអ្នករបួសទៅមន្ទីរពេទ្យ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal