CamNews

តារា 

តារាចម្រៀង ទាញអាវឡើង អួតដើមទ្រូងនៅលើឆាកតន្រ្តី

ក្នុងព្រឹត្តិការណ៍ Download Festival 2011 នៅសួនច្បារ Donington នៅ Leicestershire នៅប្រទេសអង់គ្លេស មនុស្សជាច្រើនដែលចូលរួមព្រឹត្តការណ៍នេះ ត្រូវភ្ញាក់ផ្អើល នៅ
​ពេលដែលឃើញតារាចម្រៀង Taylor Momsen អាយុ 17ឆ្នាំរូបនេះ ពាក់អាវវាលក្លៀក
ដ៏ធំ ហើយត្រូវឃើញដើមទ្រូងដែលមានបិទស្គត់ពណ៌ខ្មៅពីរតែប៉ុណ្ណោះ។​

ទោះបីជាទើបនឹងបានអាយុ 17ឆ្នាំ ក៏ប៉ុន្តែ Taylor មិនសុខចិត្តពាក់អាវទ្រនាប់ឡើយ ហើយ​
គ្រាន់តែ​បាំងវាដោយស្គត់ពណ៌ខ្មៅ។ មិនត្រឹមតែប៉ុណ្ណោះ ពេលកំពុងសម្តែង អ្នកច្រៀង​
រូបនេះបានទាញអាវឡើង អួតសុដន នៅចំពោះ ទស្សនិកជនទាំងឡាយ។ ការទាញអាវ
អួតដើមទ្រូងនៅលើឆាកតន្រ្តីនេះរបស់ Taylor គឺជាទង្វើខុស្បាប់នៅអង់គ្លេស ពីព្រោះ
គាត់ទើបនឹងបានអាយុត្រឹមតែ 17ឆ្នាំ តែប៉ុណ្ណោះ។ រូបភាពរបស់ Taylor នឹងមានជះ​
ឥទ្ធិពលមិនល្អដល់អ្នកគាំទ្រដែលភាគច្រើនគឺយុវជនយុវនារី។



Taylor Michel Momsen កើតថ្ងៃទី26ខែកក្កដាឆ្នាំ1993 ជាអ្នកសម្តែងរឿង តារាចម្រៀង
អ្នកបង្ហាញម៉ូតល្បីនៅប្រទេសអាមេរិក។ ក្រោយពីចាក់ចេញពីតួអង្គក្នុងរឿង "Gossip Girl"
Taylor Momsen មានពេលវេលាច្រើនជាងមុន​ដើម្បីផ្តោតទៅលើកិច្ចការជាតារាចម្រៀង
របស់ខ្លួន។


តាំងពីមុន Taylor Momsen ក៏ធ្លាប់ធ្វើឲ្យទស្សនិកជន ត្រូវភ្ញាក់ម្តងហើយ។


ប្រភព៖ iOne
ដោយ៖ មិនា

Tags: