CamNews

ព័ត៌មានជាតិ 

ក្ដៅគគុកក្នុងរាជធានីភ្នំពេញ ទូរស័ព្ទ ស្មានហ្វូន រាប់ពាន់គ្រឿងអត់ពន្ធ ត្រូវមន្ដ្រីគយ បំបែកបាន

ភ្នំពេញ ៖ មន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា កម្លាំងគយបាន ចុះបង្រ្កាបផ្ទះល្វែងមួយកន្លែង ដែលផ្ទុកទូរស័ព្ទដៃគ្មានពន្ធ Smartphone ចំនួន១៧៩៩​គ្រឿង នៅថ្ងៃម្សិលមិញ ។ ដោយមានការសហការពី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នគរបាលមូលដ្ឋាន នៅផ្ទះល្វែងលេខ5C ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទោះបីយ៉ាងណាមន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវជូនដល់ពលរដ្ឋគ្រប់រូប មេត្តាបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP