CamNews

កំសាន្ត 

មកស្គាល់តារាស្រី ដែលជាប់ឈ្មោះជារាជនីសម្ដែង ក្នុងសាច់រឿងស្នេហាបែបកំប្លែង

ខាងក្រោមនេះ គឺជាតារាស្រីថៃ ដែលជាប់ឈ្មោះជារាជនីកំពូលសម្ដែង នៅក្នុងខ្សែភាពយន្ដបែបស្នេហាលាយកំប្លែង៖

កញ្ញា Mint Chalida



តាមរយៈបទពិសោធប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកនេះ កញ្ញា Mint Chalida ភាគច្រើនសម្ដែងជាតួឯកស្រី នៅក្នុងខ្សែភាពយន្ដបែបស្នេហាលាយកំប្លែងដូចជារឿង “Duang Baeb Nee Mai Mee Ju”, “Fah Fak Ruk” និងខ្សែភាពយន្ដជាច្រើនទៀត ។

កញ្ញា Aom Sushar



នៅលើតារាងនេះផងដែរ កញ្ញា Aom Sushar សម្ដែង នៅក្នុងខ្សែភាពយន្ដបែបស្នេហាលាយកំប្លែងពេញនិយមជាច្រើនរឿងដូចជារឿង “Full House”, “Kiss Me”, “Girl 2K” និងខ្សែភាពយន្ដថ្មីផលិតឡើងវិញរឿង “Boss & Me” ។

កញ្ញា Pattie Ungsumalynn



តាមរយៈមុខដូចកូនក្មេងរបស់នាង កញ្ញា Pattie Ungsumalynn ភាគច្រើនបានសម្ដែងភាពយន្ដបែបក្មេងជំទង់ និងបែបស្នេហាលាយកំប្លែង ។ ខ្សែភាពយន្ដបែបស្នេហាលាយកំប្លែងដ៏ពេញនិយមបំផុតរបស់នាងគឺ “Sapai TKO”, “Princess Hour”, និងរឿង “Naruk”៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate