CamNews

តារា 

Park Bom នៃ2NE1ពេញនិយមម៉ូដស្បែកជើងរបស់ Christian Louboutin

លោកអ្នកបានជ្រាបរួចមកហើយអំពីអត្ថន័យនៃឈ្មោះរបស់ ក្រុមចំរៀងល្បីៗរបស់កូរ៉េ
ខាងត្បូង
តែពេលនេះ Camnews សូមលើកយកតែសមាជិកម្នាក់របស់ក្រុម 2NE1 គឺនាង
Park Bom ក្រៅពីម៉ូដសំលៀកបំពាក់ដ៏សំបូរបែប និងពេញនិយម នាងក៏មានការជក់ចិត្តជា
ខ្លាំងជាមួយនឹងម៉ូដស្បែកជើងដែលជាស្នាដៃរចនា ដ៏ពិសេសរបស់អ្នករចនាម៉ូដជនជាតិ
បារាំងឈ្មោះ Christian Louboutin ។

នៅផ្នែកខាងលើនៃ ស៊ីឌី វីស៊ីឌី និង ឌីវីឌី នៃអាល់ប៊ុម" Don�t Cry " Park Bom ក្នុងម៉ូដ
សំលៀកបំពាក់របស់ H&M និងស្បែកជើង ម៉ូដពិសេសរបស់ Christian Louboutin មាន
តំលៃ950 USD ។


នៅក្នុងកម្មវិធី Melon Music Awards នាង Park Bom ក្នុងសំលៀកបំពាក់ខ្លី និងសិចស៊ីជា
មួយម៉ូដស្បែកជើងរបស់​ Christian Louboutin មានតំលៃ 1195 USD ដែលធ្វើអោយនាង
Park Bom កាន់តែមានភាពលេចធ្លោនៅក្នុងកម្មវិធី ។


នៅលើឆាកជាមួយក្រុមរបស់ខ្លួន 2010 SBS Gayo Daejun តារាដ៏ស្រស់ស្អាត Park Bom
បានបង្ហាញរាងដ៏ស្រស់ស្អាត សាច់ម៉ត់រលោង ជាមួយនឹងស្បែកជើង Christian Louboutin
Futura Peep ដែលមានរំលេចពណ៌ចំនួនបីគឺ ខ្មៅ លឿង និងខៀវ មានតំលៃ 695 ផោនស្មើ
នឹងប្រមាណជា 1118 USD ដែលស្បែកជើងម៉ូដនេះធ្លាប់បានបង្ហាញផងដែរ ជាមួយតារា
ចំរៀង Gwenyth Paltrow នៅលើឆាក Grammy នាពេលកន្លងមក ។


ចំពោះនៅលើឆាក SBS Inkigayo ជាមួយ T.O.P និងG-Dragon Park Bom ជាមួយម៉ូដស្បែក
ជើងម៉ាក Christian Louboutin Bikiki Pony មានតំលៃ 1195 USD ម៉ូដនេះក៏ធ្លាប់បានបង្ហាញ
រួចមកហើយដែរដោយ តារាចំរៀងជនជាតិ អង់គ្លេស នាង Cheryl Cole ។


នាង Park Bom ក៏បានបង្ហាញនូវម៉ូដស្បែកជើងនេះពេលច្រៀងបទ Don't Cry

នៅចុងខែ ឧសភា កន្លងមក Park Bom បានបង្ហាញនូវម៉ូដថ្មី Christian Louboutin Lady Peep
ពណ៌ លឿងនិងខៀវ នៅក្នុងការប្រគុំតន្ត្រី SBS Inkigayo ។ ស្បែកជើងនេះមានតំលៃ
895 USD ។


តារាចំរៀងដ៏ស្រស់ស្អាតនាង Park Bom តែងតែធ្វើការបង្ហាញនូវម៉ូដសំលៀកទំនើបៗ និង
សំបូរបែបជាច្រើន តួយ៉ាងមានដូចជាម៉ូដ Mary Katrantzou ជាដើម ដែលនាងបានបង្ហាញ
នៅលើឆាក SBS Gayo Daejun ជាមួយស្បែកជើងពណ៌ខ្មៅ Christian Louboutin Supra Fifre
ដែលមានតំលៃ 1995 USD ។

Park Bom ក៏តែងតែបង្ហាញនូវម៉ូដផ្សេងៗមួយចំនួនផងដែរ ។

នេះជាម៉ូដស្បែកជើង Alexander McQueen Canvas ពណ៌ខ្មៅ ។

Park Bom ជាមួយ Dara និង CL ជាមួយម៉ូដស្បែកជើង Alexander McQueen មានតំលៃ
1000 USD ។



ម៉ូដ Sandal Giuseppe Zanotti មានតំលៃ 1150 USD ។


ខាងក្រោមនេះជាម៉ូដរចនារបស់ Giuseppe Zanotti មានតំលៃ 999 ផោន ស្មើនឹងប្រមាណ
ជា 1600 USD ។


ម៉ូដ Giuseppe Zanotti មានតំលៃ 1259 USD ។


ស្បែកជើង YSL ស្បែកខ្លាដំបង មានតំលៃ 2400 ដុល្លា ។




នេះជាម៉ូដ Azzedine Alaia ពណ៌ខ្មៅ ៕

(ប្រភពពី PLXH)
ដោយ៖ យ៉ាវីន

Tags: