CamNews

ព័ត៌មានជាតិ 

អ្នករស់នៅ ក្នុងបូរីមួយ រិះគន់អ្នកមានលុយ ធ្វើរោងបុណ្យបិទផ្លូវ ចេញចូលមិនបាន

-ប្រជាពលរដ្ឋ សូមឲ្យអភិបាល ខណ្ឌសែនសុខ ជួយអន្តរាគមន៍ និងពន្យល់ ម្ចាស់ រោងបុណ្យផង

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមួយកន្លែង ដែលមានទីតាំង ចូលតាមក្លោងទ្វាវត្តសំរោងអណ្តែត ស្ថិតក្នុង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី នាំគ្នារិះគន់មន្ត្រីជាន់ខ្ពស់ និងមាន លុយ ម្នាក់ថា អាងអំណាចខ្លួន សង់រោងការកូន បិទផ្លូវសាធារណៈ ។

រោងការ ដែលបិទផ្លូវ មិនអាចឲ្យអ្នកផ្សេង ធ្វើដំណើរឆ្លងកាត់ ទៅវិញទៅមកបាននោះ ត្រូវបានចាប់សង់ឡើង កាល ពីព្រឹកថ្ងៃអង្គារ៍ទី១៣ ខែមករា ឆ្នាំ២០១៥ ហើយបាន បិទផ្លូវទាំងស្រុងតែ នាំឲ្យមានការរិះគន់ នឹងបង្កការ ក្តៅ ក្រហាយដល់អ្នករស់នៅក្បែរខាង។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងនេះ បានអំពាវនាវ ដល់អាជ្ញាធរដែនដី ជាពិសេស លោកអភិបាល ខណ្ឌសែន សុខ លី សាវេតសូមជួយមើល និងប្រាប់ច្បាប់ ដល់មន្ត្រីរូបនេះផង មុននឹងប្រើសិទ្ធិខ្លួនឯង ត្រូវចេះគោរពសិទ្ធិ របស់អ្នកដ៍ទៃផង៕

ផ្ដល់សិទ្ធដោយ ៖ ​ដើមអម្ពិល


Tags: Social News Cambodia PP