CamNews

ព័ត៌មានជាតិ 

យុវជនអាយុ១៥ឆ្នាំ រួមភេទជាមួយក្មេង ស្រីអាយុ១៣ឆ្នាំ ត្រូវឪពុកប្តឹង សមត្ថកិច្ច ឱ្យចាប់ខ្លួន

បាត់ដំបង ៖ យុវជនអាយុ១៥ម្នាក់ បានលួងលោម រួមភេទជាមួយក្មេង ស្រីអាយុ១៣ឆ្នាំ នៅក្នុងផ្ទះ ឪពុកមកទាន់ រួចប្តឹងសមត្ថកិច្ចឱ្យចាប់ ខ្លួនកាលម៉ោង១២និង៤០នាទី ថ្ងៃត្រង់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោក ស្រី វុទ្ធី អធិការរង នគរបាលស្រុកកំរៀង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមាន ឈ្មោះ ស៊ុយ ពិសិទ្ធ អាយុ១៥ឆ្នាំ រស់នៅភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែក ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ។

តាមសម្តីឪពុកក្មេងស្រី រងគ្រោះបានប្រាប់សមត្ថកិច្ចថា ពេលរូបលោកត្រឡប់ពី ធ្វើការងារចូលដល់ផ្ទះវិញ ស្រាប់តែឃើញកូន ស្រីរងគ្រោះដើរចេញ ពីបន្ទប់ជាមួយឈ្មោះស៊ុយ ពិសិទ្ធ ដោយមានទឹកមុខទំនងភ័យខ្លាច ពេលនោះខ្លួនក៏សួរទៅកូនស្រីថា ពួកឯងទើបមកពីណា? កូនស្រីឆ្លើយថា បងស្រីឱ្យពួកគេ ទាំងពីរនាក់ មកដងទឹកនៅក្នុងផ្ទះ ដោយខ្លួនមិនអស់ចិត្ត ក៏ឱ្យប្រពន្ធលួងលោមសួរម្តងវិញ ក៏នៅតែមិន ព្រមឆ្លើយដែល ។ ហើយឪពុកម្តាយក៏បានប្តឹង សមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។ ក្រោយពីឃាត់ខ្លួនហើយ ពួកគេនៅតែមិនសារភាពដដែល រួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូន ពួកគេទាំង២នាក់ មកស្នងការ ដ្ឋានខេត្តនៅរសៀលថ្ងៃទី ៥ ខែធ្នូ រួចនាំទៅធ្វើ កោសល្យវិច័យ ហើយទើបកូនស្រីសារ ភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួនពិតជាបាននាំគ្នា រួមភេទបានសម្រេចម្តងពិតមែន ។

ចំណែកជនសង្ស័យ បានសារភាពថា ពួកគេបានស្រលាញ់គ្នាយូរ ខែមកហើយ តែមិនដែលបានធ្វើ សកម្មភាពអ្វីឡើយ ទើបតែចុងក្រោយ នេះដឹងថា ឪពុកម្តាយនាងមិននៅផ្ទះក៏រួមភេទ ជាមួយនាងតែម្តង ទៅមិននឹកស្មានឪពុកនាងមកទាន់ រួចប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនទេ ។

យោងតាមពាក្យបណ្តឹង របស់អាណាព្យាបាលជនរងគ្រោះរួចមក ហើយជនសង្ស័យនិង ជនរងគ្រោះ ជាអនីតិជនដូចគ្នា សមត្ថកិច្ចជំនាញបាន រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ខេត្តដើម្បីបញ្ជូន បន្តទៅតុលាការចាត់ការតាមច្បាប់៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong