CamNews

ព័ត៌មានជាតិ 

ជនជាតិចិន បើករថយន្ដ ទាំងស្រវឹងបុក របាំងចែកទ្រូងផ្លូវ រួចហើយចង់វាយ អ្នកកាសែត និងសមត្ថកិច្ចទៀត

ភ្នំពេញ ៖ បុរសជនជាតិចិន ២នាក់ ដោយអាការៈស្រវឹងជោក ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់
ខ្លួនបន្ទាប់ ពីពួកគេបើក រថយន្ដទាំងស្រវឹង ទៅបុក របាំងដែកចែក ទ្រូងផ្លូវបណ្ដាលឱ្យបាក់ចំនួន
៥ផ្ទាំង ហើយ នៅ ពេលអ្នកកាសែត ចុះទៅយកព័ត៌មាន និងសមត្ថកិច្ចទៅជួយអន្ដរាគមន៍ បែរ
ជាពួក គេទាំង ២ នាក់ ចង់ វាយអ្នកកាសែត និង សមត្ថកិច្ចទៀតផង ។

គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើង កាលពីវេលាម៉ោង ៨ និង៣០នាទី យប់ ថ្ងៃទី០១
ខែ ឧសភា ឆ្នាំ ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវ ព្រះមុនី វង្ស ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ។
សមត្ថ កិច្ចបានឱ្យ ដឹងថា មុនពេលកើតហេតុបុរសជនជាតិចិន ២នាក់ មិនស្គាល់អត្ដសញ្ញាណ
បានធ្វើ ដំណើរតាមរថយន្ដកូរ៉ូឡា ពណ៌ស្លែ ១គ្រឿង ពាក់ ស្លាកលេខភ្នំពេញ 2E-9250 ក្នុងទិស
ដៅពី ត្បូងទៅ ជើង លុះដល់ចំណុចកើតហេតុបាន រ៉េចង្កូត បុករបាំងដែកចែកទ្រូងផ្លូវបណ្ដាល
ឱ្យបាក់ចំនួន ៥ផ្ទាំង។ ក្រោយបង្កគ្រោះថ្នាក់ ចរាចរ ជនជាតិចិនទាំង ២នាក់ បានជិះគេច រហូត
ដល់សង្កាត់បឹង រាំង ទើបសមត្ថ កិច្ច ចាប់បាន ។ ដោយសារតែឥទ្ធិពលសុរាចង់ វាយអ្នកកាសែត
និងសមត្ថកិច្ចទៀតនោះ ទើបបង្ខំឱ្យ សមត្ថកិច្ច ឃាត់ខ្លួនពួកគេ ទាំង២ នាក់ យកទៅប៉ុស្ដិ៍ រីឯរថ
យន្ដ យកទៅរក្សាទុក នៅសាលារាជធានី ភ្នំពេញ ដើម្បីដោះ ស្រាយបន្ដទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ