ប្រិយមិត្តប្រាកដជាបានដឹងហើយ ពីសមត្ថភាពរបស់ព្រះនាងតូច នរោត្តម ជេនណា ព្រះនាងមានវ័យក្មេង តែកំពុងតែទទួលបានការគាំទ្រពីប្រិយមិត្ត ព្រះនាងតូចមានការងារមមាញឹកជាច្រើនក្នុងការងារសិល្បៈ មិនថារាំច្រៀង ឬក៏សម្តែងទ្រង់ធ្វើបានយ៉ាងគួរឲ្យសរសើរ។
បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី ពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ជាមួយស្តាយបែបសម័យ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ព្រះនាងតូច បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយទ្រង់បាន គ្រងនូវឈុតសម្លៀកបំពាក់បែបប្រពៃណី ២ ឈុត ពណ៌មាស និងពណ៌បៃតង យ៉ាងស្រស់ស្អាតសមសួនយ៉ាងខ្លាំង ដើម្បីអបអរឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ។
ទោះបីជាព្រះនាង មិនទាន់ធំពេញវ័យយ៉ាងណាក្តី តែនៅពេលដែលទ្រង់គ្រងឈុតទាំងនេះ ពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់តែម្តង៕
អត្ថបទ៖ ចំរើន