CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុន ចំនួន៧ ថែមទៀត ត្រូវ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកហូត យកដីសម្បទាន មកវិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូត ដីសម្បទាន ពីក្រុមហ៊ុនទទួលបានដីសម្បទាន ចំនួន ៧ថែម ទៀត ដែលធ្វើ អាជីវកម្ម នៅក្នុងភូមិសាស្រ្តនាខេត្តជាប់ព្រំដែន៧ នៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់ឱ្យស្ថិតនៅ ក្រោម ការគ្រប់គ្រង របស់ក្រសួងបរិស្ថាន ។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ បានឱ្យដឹងថា ក្រុមហ៊ុនចំនួន៧ ដែលរាជរដ្ឋាភិបាល ដកហូតយកមកវិញនេះ ទទួលបានដីសម្បទាន នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី កំពង់ស្ពឺ ព្រះសីហនុ ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ និងខេត្តបាត់ដំបង ជាដើម។

សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាល៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Social News Cambodia PP