CamNews

ព័ត៌មានជាតិ 

សង្ស័យជម្លោះរាំវង់ ក្នុងពិធីមង្គលការ នាំគ្នាស្ទាក់ ផ្លូវព្រួតវាយ ស្លាប់ម្នាក់របួស៣ នាក់

ព្រៃវែង ៖ អំពើហិង្សាវាយនិងចាក់គ្នាតាម ដងផ្លូវពីសំណាក់ក្រុមក្មេងស្ទាវនៅតាមភូមិ ជាលទ្ធផល បណ្ដាលស្លាប់ ម្នាក់និងរបួសធ្ងន់ ៣នាក់ រីឯក្រុមជនបង្កបានរត់គេចខ្លួនបាត់ ស្រមោលក្រោយកើតហេតុនោះ ។

សកម្មភាពវាយនិងកាប់ប្រហារគ្នារហូត មានស្លាប់និងរបួសនោះខាងលើនេះ អាច បណ្ដាលមកពីការឈ្លោះ ប្រកែកនៅក្នុងកម្ម វិធីរាំលេងសប្បាយនៅពិធិមង្គលការកូនអ្នក ភូមិ ស្ថិតនៅភូមិព្រៃឃ្នង ឃុំសំរោង ស្រុក ស្វាយអន្ទរ ខេត្ដព្រៃវែង កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៥ ។

យោងតាមមន្ដ្រីនគរបាលស្រុកស្វាយ អន្ទរ បានឱ្យដឹងថា ជនរងគ្រោះ៤នាក់ត្រូវ បានភាគីម្ខាងទៀត មានគ្នាច្រើន បានពួនស្ទាក់ និងលបវាយចាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់ ស្លាប់ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យហើយ ៣នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។

តាមមន្ដ្រីនគរបាលរូបនេះ ជនរងគ្រោះ ដែលស្លាប់ឈ្មោះហាច ពៅ អាយុ២៥ឆ្នាំ រីឯ ជនរងគ្រោះដែលរងរបួសទី១ ឈ្មោះព្រិល តាញ់ អាយុ២២ឆ្នាំ ទី២ ឈ្មោះយឺត ច្រូច អាយុ១៩ឆ្នាំ និងទី៣ ឈ្មោះអឿង ប៉ូច អាយុ ២៤ឆ្នាំ ដែលជនរងគ្រោះទាំង៤នាក់នេះ រស់ នៅភូមិត្រាច ឃុំសំរោង ស្រុកស្វាយអន្ទរ ។

ដោយឡែក ក្រុមជនបង្កវិញ សមត្ថកិច្ចមិន ទាន់អាចបញ្ជាក់ពីអត្ដសញ្ញាណនៅឡើយទេ ដោយបច្ចុប្បន្ន បាននឹងកំពុងធ្វើការស្រាវ ជ្រាវ ។

យោងតាមរបាយការណ៍ស្រុកស្វាយអន្ទរ បានឱ្យដឹងថា ក្រោយបង្កហេតុរួចមកសមត្ថ កិច្ចបានរកឃើញ ម៉ូតូមួយ គ្រឿងម៉ាកសង់កូរ៉េ ពណ៌ខៀវ ហើយបច្ចុប្បន្នបាននឹងកំពុងធ្វើ ការស្រាវជ្រាវតាមចាប់ក្រុមជនបង្ក ដែល កំពុងរត់គេចខ្លួននោះ ។

អធិការនគរបាលស្រុកស្វាយអន្ទរ លោក កាន ពុំ បានឱ្យដឹងថា រហូតមកដល់រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ សមត្ថកិច្ចរបស់ លោកបាននឹងកំពុងធ្វើការស្រាវជ្រាវតាម ស្វែងរកក្រុមជនបង្ក ។

យ៉ាងណាក៏ដោយ លោកអធិការមិនទាន់ បានបញ្ជាក់ពីមូលហេតុពិតប្រាកដ ដែលនាំ មានអំពើហិង្សាវាយ នឹងកាប់ចាក់ប្រហារគ្នា រហូតដល់ស្លាប់និងរបួសនោះឡើយ ដោយ គ្រាន់តែដឹងថា ហេតុការណ៍ខាងលើបានកើត ឡើងពេលដែលក្រុមជនរងគ្រោះ កំពុងធ្វើ ដំណើរចេញពីកន្លែងរាំវង់ក្នុងពិធីមង្គលការ បានចម្ងាយ ប្រមាណ១៥០ម៉ែត្រ ។

មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ផង ដែរថា មុនពេលកើតហេតុនោះ មានកម្មវិធី រាំលេងកំសាន្ដក្នុងពិធីមង្គការ កូននៅផ្ទះបុរស ម្នាក់ឈ្មោះឃុត សាភឿន អាយុ៥១ឆ្នាំ នៅ ភូមិត្រាច ឃុំសំរោង ស្រាប់តែពេលចប់កម្ម វិធី ជនរងគ្រោះនាំគ្នាចេញពីកម្មវិធីមង្គល ការត្រឡប់ទៅផ្ទះ ក៏ជួបមនុស្សមួយក្រុម លបចាក់នៅតាមផ្លូវតែម្ដងទៅ ។

សម្រាប់សពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចរៀបចំចាត់ចែងប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Prey Veng