CamNews

ព័ត៌មានជាតិ 

JICA ផ្តល់ជំនួយ​ឥត​សំណង​ជាង ៩០​ម៉ឺនដុល្លារ​ ដល់​កម្ពុជា​ សម្រាប់កែ​លម្អ​ផ្លូវចូល​ ប្រាសាទ​អង្គរវត្ត

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះកិច្ចព្រម ព្រៀង ផ្តល់ហិរញ្ញប្បទាន ឥតសំណង (ជំនួយឥតសំណង) ដល់កម្ពុជា នូវទឹកប្រាក់ ៩០ម៉ឺនដុល្លារ ដើម្បីគំាទ្រគម្រោង កែលម្អគ្រឿងបរិក្ខារ សម្រាប់ស្តារឡើងវិញ នូវច្រកផ្លូវដើរបែក ខាងលិចនៃ ប្រសាទអង្គវត្ត ។

ការចុះកិច្ចព្រមព្រៀង ផ្តល់ជំនួយខាងលើនេះ ត្រូវបានចុះហត្ថលេខា ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក IZAKI Hiroshi ប្រធានតំណាង ការិយាល័យ JICA នៅកម្ពុជា កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ម្សិលមិញ ដែលមានទឹកប្រាក់ ៩០.៨០០០ ដុល្លារ។ សេចក្តីប្រកាស ព័ត៌មានរបស់ JICA បានឲ្យដឹងថា គ្រោងនេះនឹងផ្តល់ ជាថវិកាទៅឲ្យ អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នរដ្ឋាភិបាល កម្ពុជាទទួលខុសត្រូវ ក្នុងការការពារ និងស្តារ ឡើងវិញ នូវប្រាសាទអង្គវត្ត ដើម្បីទទួលបាន ឧបករណ៍មួយចំនួន។

ជំនួយឥតសំណងនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់ការងារ ស្ដារឡើងវិញ របស់អាជ្ញាធរ អប្សរា សម្រាប់ពាក់កណ្ដាល ច្រកផ្លូវប៉ែកខាងលិច និងភាគខាងជើង ច្រកផ្លូវចូលទៅកាន់ ប្រាសាទអង្គរវត្ត ដែលមាន បណ្ដោយ ២០០ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ ហើយ គម្រោងនេះនឹង ផ្ដល់នូវសុវត្តិភាព សម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនា ប្រាសាទអង្គរវត្ត កាន់តែច្រើនឡើង នឹងលើកកម្ពស់ នូវតម្លៃរបស់ប្រាសាទ នេះតៅជាកន្លែង ទេសចរណ៍ដ៏ អស្ចារ្យបំផុត នៅកម្ពុជា៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ