ភ្នំពេញ ៖ សាលាដំបូងរាជ ធានីភ្នំពេញ បាបបញ្ចប់ការ សាកសួរលោករ៉ុង ឈុន ប្រធានសហ ភាពសហជីពកម្ពុជា និងជា ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយ នៅវេលាម៉ោង១១ និង០៥នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤នេះ ហើយពេលនេះ តុលាការកំពុងធ្វើការ សាកសួរ លោកកឹម សុខា ។ ចំណែក លោកសម រង្ស៊ី ពេលនេះ កំពុងនៅក្នុងបន្ទប់ រង់ចាំនៅឡើយទេ ។
សូមបញ្ជាក់ថា តំណាងអយ្យការសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បានចេញដីកាកោះហៅ លោកកឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ និងលោក ប្រធាន សមរង្ស៊ី ចូលទៅបំភ្លឺ នៅវេលាម៉ោង ៩និងម៉ោង១០ព្រឹកនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ជុំវិញ សំណុំរឿងការញុះញង់ឱ្យ ប្រព្រឹត្ដបទឧក្រិដ្ឋ ឬប្រព្រឹត្ដអំពើបង្កឱ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់ សន្ដិសុខសង្គម ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល