CamNews

កំសាន្ត 

កញ្ញា Bella Ranee បង្ហើបឱ្យដឹងពីតួប្រុស ដែលនាងចូលចិត្ដខ្លាំង

មួយរយៈចុងក្រោយនេះ កញ្ញា Bella Ranee ថតរូបផ្សាយពាណិជ្ជកម្មអោយផលិតផល L’Officiel ប្រចាំនៅប្រទេសថៃ។ មិនតែប៉ុណ្ណោះ នាងបានផ្ដល់បទសម្ភាសន៍ អំពីតារាប្រុស ដែលនាងចង់ធ្វើការជាមួយ និងអ្វីៗជាច្រើនទៀត ។ នៅក្នុងបទសម្ភាសន៍ កំពូលតារាស្រីរូបនេះ ត្រូវបានអ្នកកាសែតសួរថា តើតារាប្រុសរូបណា ដែលនាងចង់ធ្វើការជាមួយ ហើយតើខ្សែភាពយន្ដប្រភេទណា ដែលនាងចង់សម្ដែងជាមួយតារាប្រុសរូបនោះ ។



កញ្ញា Bella Ranee បានឆ្លើយតបថា តារាប្រុសដែលនាងពេញចិត្ដ គឺកំពូលតារាសម្ដែងប្រុសជនជាតិកូរ៉េលោក  Song Joong Ki ។ នាងនិយាយបែបកំប្លែងថា នាងចង់សម្ដែងជាមួយនឹងតារាប្រុសរូបនេះ នៅក្នុងខ្សែភាពយន្ដរឿង ‘Tub Jub Lakorn’ ។  នាងបាននិយាយថា៖” នាងចង់សម្ដែងជាមួយតារាប្រុស Song Joong Ki. និងថា Oppa, Saranghae”។ មិនតែប៉ុណ្ណោះ កញ្ញា Bella Ranee ថា ខ្សែភាពយន្ដថ្មីរបស់នាងរឿង “Dare to Love: Hai Ruk Pipaksa” នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ក្នុងពេលឆាប់ៗខាងមុខនេះ ហើយរឿង “Buppesunnivas 2 The Movie” នឹងចាក់បញ្ចាំង នៅចុងឆ្នាំ ២០២១ ៕





ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates