CamNews

ភាពយន្ត តារា 

Cameron Diaz : រឿងហ្នឹងជាមួយ Justin ពិតជាអស្ចារ្យណាស់

ប្រិយមិត្តបានជ្រាបរួចមកហើយអំពីសំដីរបស់តារាដ៏ស្រស់ស្អាត Cameron Diaz ដែលបាន
អោយដឹងថា សិចគឺជាប្រភេទកីឡាដែលនាងចូលចិត្តបំផុត ហើយពេលនេះដែរ Diaz ក៏កាន់
តែមានភាពរីករាយមួយកំរិតទៀត ដោយនាងបានអោយដឹងថា ការបង្កើតនូវទិដ្ឋភាពក្តៅ
សាច់ នៅក្នុងខែ្សរភាពយន្តថ្មីរបស់នាង គឺកាន់តែមានសកម្មភាពសកម្មឡើងដោយសារតែ
តួប្រុសនៅក្នុងសាច់រឿងគឺជា អតីតមិត្តប្រុសរបស់នាង ឈ្មោះ Justin Timberlake ។

គូរស្នេហ៍មួយគូរនេះបានមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល 4ឆ្នាំមកហើយ ដែលនាង
Diaz បានអោយដឹងបន្តថា ពិតជាប្រសើរណាស់ដែលអ្នកទាំងពីរបានមកសំដែងឈុតដ៏គួរ
អោយស្រើបស្រាលនៅក្នុងសាច់រឿងថ្មីរបស់នាង គឺ "Bad Teacher" ។

នាង Diaz និយាយថា ប្រសិនបើជាមួយអ្នកផ្សេងវិញ នោះប្រាកដជាពិបាកប្រឈមមុខ
ណាស់ ហើយរាល់សកម្មភាពទាំងឡាយនៃសាច់រឿងប្រហែលជាមានទិដ្ឋភាពមួយផ្សេង
ពីនេះ ។ ប៉ុន្តែវាជាការល្អណាស់ដែលមិនមែនជាអ្នកផ្សេងដូច្នេះរាល់សកម្មភាពទាំងឡាយ
ពិតជាគ្មានអ្វីធ្វើអោយនាងពិបាកប្រឈមនោះទេហើយកាន់តែស្រើបស្រាលជាងទៀតផង
អ្វីទាំងនោះគឺមកពីទំនាក់ទំនង និងភាពជឿជាក់នេះឯង ។


Justin និង Diaz មានទំនាក់ទំនងជាមួយគ្នាអស់រយៈកាលមួយយូរមកហើយ ហេតុនេះពួក
គេមានទំនុកចិត្តលើគ្នាទៅវិញទៅមកដូច្នេះធ្វើអោយពួកគេទទួលបាននូវភាពកក់ក្តៅ និង
ទុកចិត្តជាង ។ នៅក្នុងសាច់រឿង Cameron Diaz គឺជាអ្នកគ្រូបង្រៀនម្នាក់ដែលគួរអោយ
ស្អប់ខ្ពើមបំផុត ហើយ Justin គឺជាអ្នករួមការងារ ជាមនុស្សល្អ និង ជាអ្នកមានទ្រព្យសម្បត្តិ
ម្នាក់ ហើយអ្នកគ្រូនោះព្យាយាមដាក់អន្ទាក់ស្នេហ៍លើបុរសសង្ហារម្នាក់នេះ ។


ដោយឡែកចំពោះ Justin Timberlake ក៏បានបង្ហាញអោយដឹងពីការអៀនខ្មាសខ្លះៗផងដែរ
ចំពោះសកម្មភាពដែលជាឈុតស្រើបស្រាល ជាមួយ Diaz ។ Justin បាននិយាយថាលោក
មិនហ៊ានមើលឈុតនោះវិញទេ , ហើយព្យាយាមចាត់ទុកថាវាគ្រាន់តែជាឈុតសប្បាយ
ធម្មតាដែលអ្នកទាំងពីរមិនដែលបានឆ្លងកាត់ប៉ុណ្ណោះ ។ ប៉ុន្តែវានៅតែជាការព្រួយបារម្មណ៍
របស់លោក ព្រោះរាល់សកម្មភាពវាបានបញ្ជាក់យ៉ាងច្បាស់ពីមុខមាត់របស់លោកនៅក្នុង
ខ្សែរភាពយន្ត ៕
(ប្រភពពី T.S)
ដោយ៖ យ៉ាវីន

Tags: