CamNews

តារា 

លោក Hongki និងនាង Han-Bo-Reum កំពុងរងពាក្យចចាមអារ៉ាមថា លួចទាក់ទងគ្នាស្ងាត់ៗ

(កូរ៉េ)៖ លោក Hongki និងនាងHan-Bo-Reum ត្រូវបានអ្នកប្រម៉ាញ់ លួចផ្តល់ព័ត៌មានទៅឲ្យអ្នកកា​សែត តាមអ៉ីម៉ែលថា អ្នកទាំងពីរ កំពុងតែណាត់ជួបគ្នា នៅឯក្លឹបមួយ ដែលគេសង្ស័យថា តារាប្រុសស្រីទាំងពីរ កំពុងលួចទាក់ទងគ្នាក្នុងផ្លូវស្នេហា។

ទោះបីជាមានដំណឹង ចចាមអារ៉ាមបែបនេះក្តី ខាងក្រុមហ៊ុន FNC របស់ Hongki និងខាងក្រុមហ៊ុន Key East របស់ Han-Bo-Reum បានចេញមុខមកបកស្រាយជំនួស តារាប្រុសស្រីទាំងពីរនេះថា ពួកគេគ្រាន់​តែជាមិត្តប៉ុណ្ណោះ ទោះបីអ្នកទាំងពីរបណ្តើរគ្នា ទៅកន្លែងណាមួយ នៅចំពោះមុខមហាជនក៏ដោយ។

Hongki និង Han-Bo-Reum ធ្លាប់បានថតខ្សែភាពយន្ត ជាមួយគ្នាកាលពី២ឆ្នាំ​មុន ឲ្យទូរទស្សន៍ TBS ក្នុងរឿង «Modern Farmer» ដែលទទួលការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន ហើយក៏ជាខ្សែភាពយន្តមួយ ទទួលបានការគាំទ្រយ៉ាងខ្លាំង ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Hongki