CamNews

ព័ត៌មានជាតិ 

រថយន្តសណ្តោងកន្ទុយ បុករថយន្តដឹកកម្មករ នៅក្រុងច្បារមន ស្លាប់ និងរបួសជាង២០នាក់

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹមរថយន្តសណ្តោង បុករថយន្តដឹកកម្មករ បណ្តាលឲ្យស្លាប់ម្នាក់ និង របួសធ្ងន់-ស្រាល ២០នាក់ ស្ថិតនៅភូមិពាណិជ្ចកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៏បានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តបង្ក បានធ្វើដំណើរពីកើតទៅលិច ពោលទិសដៅ ទៅខេត្តព្រះសីហនុ ស្រាប់តែដល់ក្រុងច្បារមន ត្រង់ផ្លូវបំបែកជា៤ មុខផ្ទះសំណាក់ Golden House បានវ៉ាក់អើ ម៉ូតូមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុករថយន្តដឹកកម្មករតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចេញទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីដឹកជនរងគ្រោះទៅកាន់ មន្ទីរពេទ្យ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kompong Spue