ព័ត៌មានកំសាន្ត ៖ តារាចម្រៀងសម្លេងមាស រូបស្រស់ សាច់សខ្ចី មុខមាត់ស្អាតគួរឲ្យស្រលាញ់នោះគឺ តារាស្រី Faye Wong នាងបានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាងជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងបានធ្វើការបង្ហាញខ្លួននៅព្រលានយន្តហោះ ដែលស្ថិតនៅក្នុងទីក្រុង Beijing កាលពី ២ ទៅ ៣ មុននេះ នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ។
បើយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal តារាស្រី Faye Wong រូបនេះបានពាក់អាវពណ៍ ស និងជាមួយនិងខោជើងវែង ដោយមិនបានតុបតែងមុខអ្វីទាំងអស់ ។
ខណៈពេលដែលនៅព្រលានយន្តហោះ ក្រោយពីបានឃើញតារាស្រី Faye Wong បង្ហាញខ្លួននៅទីនោះស្រាប់តែមានក្រុមអ្នកគាំទ្រ និងអ្នកទេសចរជាច្រើនបានព្យាយាមចូលទៅក្បែររូបនាង ដើម្បីបានថតរូបនិងសូមហត្ថលេខា ។
រូបថតរបស់តារាស្រីរូបនេះ បានសាយភាយពាលពេញអិនឡាញ និងបានបង្ហាញអំពីប្រជាប្រិយភាពរបស់នាង នៅពេលដែលក្រុមអ្នកគាំទ្របានស្វាគមន៍ Faye Wong យ៉ាងកក់ក្តៅខណៈពេលដែលនាងកំពុងតែរង់ចាំគេយកវ៉ាលីមកឲ្យខ្លួន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop