CamNews

កំសាន្ត 

Baifern Pimchanok ឈ្នះពានរង្វាន់កិត្ដិយសចំនួន ២០ គ្រឿង ក្រោយប្រឡូកក្នុងវិស័យសិល្បៈចំនួន ១០ ឆ្នាំ

កញ្ញា Baifern Pimchanok ចាប់ផ្ដើមសម្ដែងជាតួស្រីដំបូង នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០០៣ គឺរឿង “Nai Asoke Gub Nangsao Plernjit” ។ តារាស្រីរូបនេះ ទទួលបានភាពល្បីល្បាញ ក្រោយពីសម្ដែង នៅក្នុងខ្សែភាពយន្ដដ៏លេចធ្លោឆ្នាំ ២០១០ គឺរឿង “First Love” ។



តាមរយៈទេពកោសល្យសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដនេះ ទើបធ្វើឱ្យនាងឈ្នះពានរង្វាន់តារាស្រីលេចធ្លោ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Top Awards 2010 ។ ពិសេសជាងនេះទៅទៀត នាងបានទទួលពានតារាស្រីឆ្នើម ក្នុងការសម្ដែងជាតួឯក ‘Best Actress in Leading Role’ សម្រាប់តួអង្គរបស់នាង នៅក្នុងខ្សែភាពយន្ដនេះ នៅឯកម្មវិធីប្រគល់ពានរង្វាន់ 8th Chalerm Thai Awards លើកទី ៨ ។



នៅក្នុងឆ្នាំ ២០២០ នេះ នាងបាននាំយកមកផ្ទះនូវពាន ‘Best Actress in Leading Role’ សម្រាប់ការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដ “Bai Mai Tee Plid Plew” នៅព្រឹត្ដិការណ៍ប្រគល់ពានរង្វាន់ 11th Nataraj Awards លើកទី ១១ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate