CamNews

កំសាន្ត 

ជិតបានឃើញមុខកូនដំបូងរបស់លោក ឆាយ វីរៈយុទ្ធ ហើយ

តារាចម្រៀងប្រុស សង្ហា សម្លេងផ្អែមស្រទន់លោក ឆាយ​ វីរៈយុទ្ធ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា បានរយៈពេល២ឆ្នាំរួចមក  ទទួលបានចំណងដៃកូន នៅក្នុងផ្ទៃ ដូចសេចក្ដីប្រាថ្នា។



ស្របពេលដែលភរិយារបស់ខ្លួនកំពុងតែពរពោះកូនដំបូងក្នុងផ្ទៃនោះ លោក ឆាយ វីរៈយុទ្ធ ក៏បានបំពេញតួនាទីជាស្វាមីដ៏ល្អ ស្រលាញ់ថ្នាក់ថ្នម និងមើលថែ មិនឲ្យទាស់ចិត្តនោះទេ ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ និងសរសើរគ្រប់គ្នាថា លោកបានបំពេញតួនាទីជាប្តីដ៏ល្អ បើទោះជារវល់ការងារសិល្បៈយ៉ាងក៏ដោយ។



ថ្មីៗនេះ គូស្វាមីភរិយាមួយគូនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលថតទុកជាអនុស្សាវរីយ៍ ខណៈពេលដែលខ្វះតែ ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងបានឃើញវត្តមានកូនដំបូងហើយ។



ក្នុងនោះដែរ ឆាយ វីរៈយុទ្ធនិងភរិយា បានថតក្នុងស្ទីលស្វីតៗប្រកបដោយស្នាមញញឹមយ៉ាងស្រស់បំព្រង មើលទៅស័ក្ដិសមគ្នាយ៉ាងខ្លាំង។ គ្រាន់តែឃើញរូបទាំងនោះភ្លាម ហ្វេនៗជាច្រើនពេញចិត្ត និងទន្ទឹងរង់ចាំមើលវត្តមានកូនដំបូងរបស់ពួកគេ៕