បណ្ដាស្នាដៃក្នុងគម្រោងមនុស្សអាក្រាតកាយ ៦០០០នាក់ ដើម្បីអំពាវនាវឱ្យមានសន្តិភាពរបស់
សិល្បករជនជាតិអាមេរិកម្នាក់ ទើបត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយ កាលពីដើមខែធ្នូ។
មនុស្សជាង ៦០០០នាក់ បាននាំគ្នាអាក្រាតកាយក្នុងគម្រោងសិល្បៈរបស់សិល្បករជនជាជាតិ
អាមេរិក Spencer Tunick កាលពីខែមិថុនា ឆ្នាំ ២០១៦ នៅ Bogota ប្រទេស Colombia។ វីដេអូ
និងរូបថតពីគម្រោងខាងលើ ត្រូវបានគេដាក់តាំងពិព័រណ៍កាលពីដើមខែធ្នូ នៅសារមន្ទីរសិល្បៈ
ទំនើបនៅ Bogota។
អ្នកដែលបានចូលរួមក្នុងការប្រយុទ្ធគ្នាដែលអូសបន្លាយនៅ Colombia សម្រេចចិត្តអាក្រាតកាយ ដើម្បីបង្ហាញអំពីការប្ដេជ្ញាចិត្តឆ្លងកាត់អស្ថេរភាព និងអតីតកាល និងបង្ហាញថាប្រទេសជាតិត្រូវ
ការភាពរីកចម្រើន។
ដោយការអាត្រាតកាយរបស់មនុស្សរាប់ពាន់នាក់ សិល្បករចង់បង្ហាញអំពីតម្លៃនៃភាពខុសគ្នា
និងចិត្តសន្ដោសក្នុងសង្គម។ល។
ប្រែសម្រួល ៖ តារា
ប្រភព ៖ youtube