ព័ត៌មានកំសាន្ត ៖ តារាសម្តែង Anita Chui បានធ្វើការចែករំលែករូបថតដ៏ស្រើបស្រាលរបស់នាង កាលពីពេលថ្មីៗនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
តារាសម្តែង Anita Chui ត្រូវបានគេអ្នក (Follow) នៅលើគណនី Instagram របស់នាងបានប្រទះឃើញរូបថតដែលនាងបានបង្ហោះ ២ សន្លឹកដែល នៅសន្លឹកទី ១ បង្ហោះរូបនៅលើគ្រែដោយគ្មានស្លៀកពាក់អ្វីទាំងអស់ ហើយរូបថតមួយសន្លឹកទៀតគឺ ពាក់ទ្រនាប់នៅក្នុងផ្ទះបាយ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា នាងកំពុងតែបង្អួតរូបរាងកាយដ៏ក្តៅកគុករបស់នាង មិនត្រឹមតែប៉ុណ្ណោះទេ នាងក៍បានភ្ជាប់ពាក្យមួយឃ្លាមកជាមួយនិងរូបថតទាំង ២ សន្លឹកនោះថា ខ្ញុំកំពុងតែឃ្លានខ្លាំងណាស់ បន្ទាប់ពីពេលធ្វើការពេលព្រឹករួចរាល់ហើយ ធ្វើឲ្យក្រុមអ្នកគាំទ្រ ស្រឡាំងកាំងទាំងចំណងជើង ទាំងរូបថតទាំង ២ សន្លឹកនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop