CamNews

កំសាន្ត 

ស្ងាត់ៗ ឈិត សុវណ្ណបញ្ញា ចូលផលិតកម្មរបស់ ជី ដេវីត

ភ្នំពេញ៖ ប្រិយមិត្តប្រកដជាបានដឹងរូចមកហើយ ពីតារាចម្រៀងប្រុសលោក ងួន ចាន់ដេវីត ដែលបានចាកចេញពីផលិតកម្ម រស្មីហង្សមាស មកបើកផលិតកម្មខ្លូនឯង ។



កាលពីយប់មិញនេះ  លោក ងួន ចាន់ដេវិត  បានបង្ហោះរូបភាពមួយសន្លឹក និងសារមួយថា៖ «រង់ចាំបទថ្មីរបស់ កញ្ញា ឈិត សុវណ្ណបញ្ញា នៅក្នុង channel YouTube DIT WAY នៅថ្ងៃស្អែកម៉ោង ៧យប់ ។@រក្សាសិទ្ធដោយ : ឈិត សុវណ្ណបញ្ញា»។



ក្នុងនោះផងដែរ គេសង្កេតឃើញថាមានបណ្ដាហ្វេនមិនតិចនោះទេ បានឆ្ងល់ បន្ទាប់បានឃើញវត្តមានរបស់តារាចម្រៀងស្រីកញ្ញា ឈិត សុវណ្ណបញ្ញា នៅក្នុងផលិតកម្ម DitWay Nation ដែលជាផលិតក្មរបស់លោក ដេវីត



បើនិយាយពីកញ្ញា ឈិត សុវណ្ណបញ្ញា វិញគេសង្កេតឃើញថា កញ្ញាតែងតែមានភាពស្និទ្ធស្នាលជាមួយនឹង កញ្ញា ទេព បូព្រឹក ដោយពួកគេតែងតែឧស្សាហ៍ជួបគ្នាជាញឹកញាប់​។



យ៉ាងណាមិញ គេពុំទាន់ទទួលបានព័ត៌មានណាមួយ ពីតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ឈិត សុវណ្ណបញ្ញា នៅឡើយទេថា នឹងចាកចេញពីផលិតកម្មTown ឬយ៉ាងណានោះ គឺមានតែទទឹងរង់ចាំមើលទាំងអស់គ្នា៕