CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនមន្រ្តីយោធាឆ័ត្រយោងម្នាក់ ក្រោយឆក់ខ្សែក ជនរងគ្រោះ បណ្តាលឲ្យដួល រងរបួសទាំងចាស់ ទាំងក្មេង

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ នៅអង្គភាពឆ័ត្រយោង ត្រូវបានកម្លាំងនគរបាលល្បាតរបស់ខណ្ឌ ឫស្សីកែវ ចាប់ខ្លួនក្រោយពីបានធ្វើ សកម្មភាពឆក់ខ្សែក របស់ស្រ្តីរងគ្រោះ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅស្ថិតនៅ ចំណុចមុខឃ្លាំងប្រេង សូគីមិច ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិឃ្លាំងសាំង សង្កាត់​ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលបណ្តាលឲ្យ ជនរងគ្រោះជាមួយឪពុករបស់ខ្លួន និងកូនតូចៗ២នាក់ ដួលបណ្តាលឲ្យរងរបួសលើដងខ្លួន យ៉ាងធ្ងន់ធ្ងរ ។

អធិការនគរបាល ខណ្ឌឫស្សីកែវ លោក ទៀង ចាន់សា បានបញ្ជាក់ថា ជនរងគ្រោះ ម្ចាស់ខ្សែកឈ្មោះ ផាត់ សុខលី ភេទស្រី អាយុ២៧ឆ្នាំ ឪពុកជាអ្នកឌុបឈ្មោះ ជា  សុខន អាយុ៦០ឆ្នាំ និងចៅប្រុស២នាក់ទៀត ឈ្មោះ ខន ដាវុធ អាយុ១១ឆ្នាំ និងឈ្មោះ ហឿន  ហេងហេង អាយុ១០ខែ មានទីលំនៅ ភូមិស្លែងដីដុះ ឃុំព្រែកតា​ទែន ស្រុកពញាឮ ខេត្ត កណ្តាល។

ដោយឡែក ជនសង្ស័យឈ្មោះ ឡាំ ឌីណា ហៅអាទូ អាយុ២២ ទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌ​ឬស្សីកែវ មុខរបរយោធាអង្គភាពឆ័ត្រយោង (ស៊ីឈ្មោះ)  ជិះម៉ូតូC125សេរី ២០១៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CV8157។

បើតាមលោក ទៀង ចាន់សា ចំពោះមុខសញ្ញានេះ ទើបតែចេញពីពន្ធនាគារ ពីបទឆក់នៅ ខណ្ឌដូនពេញ ក្នុងឆ្នាំ២០១៣ ហើយបច្ចុប្បន្ន អធិការដ្ឋានកំពុងអនុវត្តន៍តាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP