ភ្នំពេញ ៖ ដោយសារអំណាចគ្រឿងស្រវឹង បានធ្វើឱ្យបុរសម្នាក់បើករថយន្ដម៉ាក BMW ពាក់ស្លាកលេខ ភ្នំពេញ 2AE-9986 បង្ក គ្រោះថ្នាក់ចរាចរណ៍បុករះរថយន្ដនិងម៉ូតូ ចំនួន៥គ្រឿង បណ្ដាលឱ្យយុវជនម្នាក់ ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ម្នាក់រងរបួស ធ្ងន់និងបុរសសន្ដិសុខម្នាក់ទៀតរងរបួស ស្រាល ។
គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរសមត្ថ កិច្ចជាច្រើននាក់ ចុះទៅជួយអន្ដរាគមន៍នៅ កន្លែងកើតហេតុ បានកើតឡើងនៅវេលា ម៉ោងជាង៩យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៨៦ មុខហាង ប៉ៃតងស្រស់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបាននិយាយថា មុនពេលបង្ក គ្រោះថ្នាក់ចរាចរណ៍ បុករះជា បន្ដបន្ទាប់ខាង លើនេះ គេបានឃើញអ្នកបើក រថយន្ដស៊េរី ទំនើបតម្លៃរាប់ម៉ឺនដុល្លារតាម បណ្ដោយផ្លូវ លេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខ ហាងប៉ៃតងស្រាប់តែរថយន្ដបង្កទៅបុកអ្នកជិះម៉ូតូស្មាស់រីវ៉ូពីរនាក់អូសជាង៤០ម៉ែត្រ បណ្ដាលឱ្យយុវជនម្នាក់ ឈ្មោះ អ៊ុន បញ្ញា អាយុ២៥ឆ្នាំ បែកក្បាលស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតរួមដំណើរ ជាមួយរងរបួសធ្ងន់ ។
សាក្សីបានបន្ដថា ក្រោយពីបុកអ្នកជិះ ម៉ូតូអូសជាច្រើនម៉ែត្ររួចមក រថយន្ដបង្ក ខាងលើនេះ បានជ្រុលទៅបុករថយន្ដឡង់ គ្រីស័រមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-2150 ដែលចតនៅមុខ ហាងបណ្ដាល ឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងបុកម៉ូតូមួយ គ្រឿងអូសនៅក្រោមរថយន្ដ ។ ក្រោយពី បុករថយន្ដនិងម៉ូតូទាំងពីរគ្រឿងរួចមក រថយន្ដបង្កបានជ្រុលទៅបុករថយន្ដកាមរីមួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-5568 រួចហើយបានទៅបុករថយន្ដកាមរី បាឡែនមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2AD-0633 រងការខូចខាតយ៉ាង ធ្ងន់ធ្ងរផងដែរ និងបណ្ដាលឱ្យបុរសសន្ដិសុខ ដែលយាមនៅហាងប៉ៃតងស្រស់ ក៏រងរបួស ទៀតផង ។
ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ ប្រជា ពលរដ្ឋជាច្រើននាក់ បានធ្វើការរិះគន់យ៉ាង ខ្លាំងៗ ដោយសារតែសព ជនរងគ្រោះត្រូវ បាន ដេកស្លាប់កណ្ដាលផ្លូវយ៉ាងអណោច អធម័ អស់រយៈពេលជាច្រើនម៉ោង ដោយ គ្មានការជួយអន្ដរាគមន៍ពីសមត្ថកិច្ចភ្លាមៗ ទាក់ទងទៅរថយន្ដដឹកសពនោះឡើយ។
ជុំវិញគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ នាយរងការិយាល័យចរាចរណ៍ផ្លូវគោករាជ ធានីភ្នំពេញ លោកសែម គន្ធា បានបញ្ជាក់ ថា អ្នកបើករថយន្ដបង្កត្រូវបានឃាត់ខ្លួននិង ធ្វើការសួរនាំជាបណ្ដោះអាសន្ន នៅការិយា ល័យចរាចរណ៍របស់លោក ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ខណៈដែលរថយន្ដទាំងអស់ ៤គ្រឿងទាំងរថយន្ដបង្កនិងម៉ូតូពីរគ្រឿង ដែល រងការខូចខាតនោះ ត្រូវបានរក្សាទុក ជាបណ្ដោះអាសន្នរង់ចាំដោះស្រាយនៅពេល ក្រោយទៀត ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល