CamNews

ភាពយន្ត 

ដំណើរផ្សងព្រេងដ៏អស្ចារ្យជាមួយនឹងភាពកំប្លុកកំប្លែងក្នុង “បេសកកម្មក្នុងពិភព Playmobil”! (មានវីដេអូ)

សម្រាប់ទស្សនិកជនដែលចូលចិត្តខ្សែភាពយន្តបែបគំនូរជីវចល Animation ដូចជា Lego ឥឡូវនេះត្រូវចិត្តហើយជាមួយខ្សែភាពយន្តថ្មី “បេសកកម្មក្នុងពិភព Playmobil” ដែលនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ពិភព Playmobil ពោរពេញទៅដោយការផ្សងព្រេងដែលនឹងធ្វើឲ្យទស្សនិកជនសើចមិនដាច់ពីមាត់។ មិនត្រឹមតែប៉ុណ្ណោះតួអង្គនៅក្នុងខ្សែភាពយន្តនេះផងដែរក៏ត្រូវបានចូលរួមបញ្ចូលសម្លេងដោយតារាល្បីៗជាច្រើនដូចជាលោក Daniel Racliffe ស្គាល់លោកជាតួអង្គ Harry Potter, កញ្ញា Meghan Trainor និងលោក Adam Lambert ដែលសុទ្ធសឹងតែជាតារាចម្រៀងល្បីៗនៅក្នុងសហរដ្ឋអាមេរិក។ ដោយឡែកខ្សែភាពយន្តនេះនិយាយអំពីបងប្អូន២នាក់ដែលបានឆ្លងភពហើយធ្វើដំណើរផ្សងព្រេងជាមួយបេសកកម្មនៅក្នុងពិភព Playmobil ផងដែរដែលធានាថាកំប្លែងហើយល្អមើល។ កុំភ្លេចមកទស្សនាទាំងអស់គ្នាដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។