(បរទេស)៖ តារាសម្តែងហុងកុងនាង Karena Ng បានចូលរួមកម្មវិធីថែសម្រស់មួយ កាលពីពេលថ្មីៗនេះ ហើយនាងក៏បានទស្សនាសៀករហ័សកម្មផងដែរ ហើយក៏មានម្ចាស់ហាងផលិតស្រាក្រហមមួយ នៅបារាំងបានអញ្ជើញនាង ឲ្យទៅដើរកំសាន្តនៅទីនោះទៀតផង។
ពេលដែលត្រូវអ្នកកាសែត សួរពីរឿងផឹកស្រា នាង Karena ឆ្លើយថា នាងអាចផឹកស្រាបានកម្រិតល្មមមិនស្រវឹងទេ តែពាក់ព័ន្ធនឹងការបោះទុនលើជំនួញស្រាក្រហមនេះ នាងពុំមានបំណង់ធ្វើទេ ប៉ុន្តែមិត្តប្រុសនាងគឺ Raymond Lam ពិតជាចង់ធ្វើវា ព្រោះគាត់នាំចូលស្រាក្រហមជាច្រើន ដូច្នេះមិត្តប្រុសនាងអាចនឹងបើកហាងផលិត និងលក់ស្រាដ៏ឆ្ងាញ់ ដើម្បីបម្រើអតិថិជន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង