CamNews

តារា 

ស្រាយចម្ងល់រវាងទំនាក់ទំនងរបស់ នាយព្រែក និងគូដណ្តឹង ក្រោយបង្ហោះសារថា "ស្នេហាប្រែជាអស់ន័យនៅពេលដែល

ភ្នំពេញ ៖ ថ្មីៗនេះបានធ្វើឲ្យអ្នកនិយមលេងអិនធឺណិតមានចម្ងល់ជាខ្លាំងក្រោយពី នាយព្រែក បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា "ស្នេហាប្រែជាអស់ន័យនៅពេលដែលចាប់ផ្តើមចេះជេរបញ្ចោរគ្នា" ។ តើវាពិតជាប៉ះពាល់ដល់ទំនាក់ទំនងស្នេហារវាងពិធីកររូបសង្ហានេះ និងគូដណ្តឹង ឬយ៉ាងណា? 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ក្នុងនោះផងដែរ កូនប្រុសអ្នកស្រីយ៉យ បានបកស្រាយថា ខ្លួនគ្រាន់តែបង្ហោះនោះដើម្បីកែអផ្សុកប៉ុណ្ណោះ ។ នាយ ព្រែក ហៅ ខេង រតនៈ រូបនេះបន្តទៀតថា ខ្លួននិងគូដណ្តឹងគម្រោងរៀងការក្នុងពេលឆាប់ៗនេះហើយ ព្រោះអ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាយ ព្រែក និងគូដណ្តឹងបានភ្ជាប់ពាក្យជាមួយគ្នាអស់រយៈពេលជាង ១ ឆ្នាំកន្លងទៅហើយ ៕





ដោយ ៖ គន្ធា