ការសំដែងនៅក្នុងកម្មវិធីមួយមានឈ្មោះថា MTV Video Music Aid នៅក្នុងប្រទេសជប៉ុន
កាលពីថ្ងៃទី 21 មិថុនាកន្លងមកនេះ Lady Gaga បានបង្ហាញនូវ Style ប្លែកៗ ក៏ដូចជាម៉ូដ
សំលៀកបំពាក់ប្លែកៗ ដូចសព្វមួយដងនៃពេលចេញសំដែងរបស់នាងម្តងៗ ។
Gaga បង្ហូរទឹកភ្នែកពេលដែលនឹកឃើញទៅដល់ជនជាតិជប៉ុនដែលបានបាត់បង់ជាច្រើន
នៅក្នុងគ្រោះមហន្តរាយគ្រោះរញ្ជួយដី និង រលកយក្សស៊ូណាមិ
ចំពោះការបង្ហាញមុខនៅលើទឹកដីជប៉ុនពេលនេះ Lady Gaga បានបង្ហាញម៉ូដសំលៀក
បំពាក់ថ្មីមួយទៀតដែលមានពណ៌បៃតង ស្លឹកឈើ តាំងពីលើរហូតដល់ក្រោម ក្នុងនោះ
ដែរនាងក៏បានចំណាយពេលមួយភាគធំលើការចូលរួមសំដែង និងរំលែកទុក្ខចំពោះជន
ជាតិជប៉ុន ដែលបានទទួលមរណៈភាពនៅក្នុងគ្រោះរញ្ជួយដី និង រលកយក្សស៊ូណាមិ
កាលពីថ្ងៃ 11 ខែមិនាឆ្នាំ 2011 កន្លងទៅនេះ ។ នៅចំពោះកិច្ចសម្ភាសជាមួយអ្នកយក
សារពត៌មាន Gaga បានបង្ហាញពីសេចក្តីទុក្ខសោករបស់នាងចំពោះជនជាតិតជប៉ុន ដែល
បានបាត់បង់ជីវិត ជាមួយនឹងដំណក់ទឹកភ្នែក ហូរមកមិនឈប់ និងបាននិយាយពីបំណង
របស់នាងចង់ដើរកំសាន្តនៅក្នុងប្រទេស ជប៉ុន អោយបានច្រើននិងសព្វទីកន្លែងផងដែរ ។
ម៉ូដសំលៀកបំពាក់ពណ៌បៃតង ស្លឹកឈើរបស់ Gaga តាំងពីលើរហូតដល់ក្រោម
មិនត្រឹមតែប៉ុណ្ណោះ Gaga ក៏បានចូលរួមបរិច្ចាគនូវថវិការយ៉ាងច្រើនទៀតផង ។ ទន្ទឹមនឹង
នោះដែរ Gaga ក៏បានធ្វើការអំពាវនាវចំពោះប្រជាជននៅទូទាំងពិភពលោក ប្រសិនជាមាន
ពេលទំនេរ សុំកុំភ្លេចមកដំនើរកំសាន្តនៅក្នុងប្រទេសជប៉ុន អោយបានច្រើន ពីព្រោះថា
បន្ទាប់ពីមានគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រោះរញ្ជួយដី និង រលកយក្ស
ស៊ូណាមិ នោះ វិស័យទេសចរណ៍ក្នុងប្រទេសជប៉ុន មានការធ្លាក់ចុះយ៉ាងខ្លាំង ។
និងជាបន្តសូមប្រិយមិត្តរីករាយកំសាន្តជាមួយ Camnews អំពីរូបភាពនៃសកម្មភាពចេញ
ទៅសំដែងនៅប្រទេស ជប៉ុន របស់ Lady Gaga
Gaga មានការសប្បាយចិត្ត និងហាក់បីដូចជាមានភាពស្និទ្ធស្នាលជាខ្លាំងចំពោះការ
ពេញនិយមគាំទ្រពីសំណាក់អ្នកគាំទ្រជប៉ុន ៕
(ប្រភពពី PLXH)
ដោយ៖ រដ្ឋា