CamNews

តារា 

ចង់ដឹងទេថា តើស្រីស្អាតមួយរូបនេះបានធ្វើអ្វីខ្លះក្រោយពីបានជួបម្ចាស់បទ PPAP ដោយផ្ទាល់?

តារាថៃ ៖ តារាសម្តែងស្រីម្នាក់នៅឯប្រទេសថៃ នាង Duearisara បានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ ហើយក៏បានចៃដន្យជួបជាមួយនិងម្ចាស់បទ (Pen-Pineapple-Apple-Pen) ហៅកាត់ថា PPAP ។  

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Duearisara សប្បាយចិត្តខ្លាំងក្រោយពីមានអាកាសជួបតារាចម្រៀងជនជាតិដ៏ល្បីខ្លាំងម្នាក់នេះ មិនត្រឹមតែប៉ុណ្ណោះទេ តារាស្រីរូបនេះក៏បានឆ្លៀតឱកាសដ៏កម្រមួយនេះ ដើម្បីច្រៀងរាំយ៉ាងសប្បាយ និងថតរូបជាច្រើនសន្លឹកជាមួយនិងគាត់ថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះ និងមិត្តភក្តិបានដឹកដៃគ្នាទៅលេងប្រទេសជប៉ុន កាលពីថ្ងៃទី ០៨ ខែតុលានេះ ហើយក៏មានឱកាសជួបគ្នាដោយថៃដន្យដូច្នេះទៅ ។ ហើយដោយសារម្យ៉ាងវិញទៀតក៏ដោយសារតែបទចម្រៀងមួយនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ដែរ ពីស្រទាប់យុវវ័យក៏ដូចជាអ្នកនិយមលេងអិនធឺណិតផងដែរ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Duearisara