ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ នៃអគ្គនាយក ដ្ឋានអន្ដោប្រវេសន៍ បានថ្លែងឱ្យដឹងថា រាជ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងរៀបចំសំណុំបែបបទ បណ្ដេញចេញពី ប្រទេសកម្ពុជា ពីបទរស់នៅ ហួសទិដ្ឋាការ ចំនួន២ឆ្នាំមកហើយ ។
លោកអ៊ុក ហៃសីលា ប្រធាននាយកដ្ឋាន ផ្នែកស៊ើបអង្កេត អនុវត្ដនីតិវិធីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែងឱ្យដឹងថា មហាសេដ្ឋីជនជាតិ រុស្សីរូបនេះ ត្រូវបានបញ្ជូនមកដល់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ។
មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា នៅពេលនេះ លោកបាននឹងកំពុងសរសេរលិខិត ទៅលោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការសម្រេច បណ្ដេញចេញពីប្រទេសកម្ពុជា ពីបទរស់នៅហួសទិដ្ឋាការ អស់រយៈពេល២ឆ្នាំ ហើយការសម្រេចរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ យ៉ាងយូរមួយសបា្ដហ៍និងដឹងហើយ ។
សូមបញ្ជាក់ថា មហាសេដ្ឋីលំដាប់ទី៤០ នៅក្នុងប្រទេសរុស្សីរូបនេះ ត្រូវបានកម្លាំង យោធាជើងទឹករបស់ប្រទេសកម្ពុជា ចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥នៅលើកប៉ាល់នាកោះដំឡូង រួចប្រគល់មកនគរបាលការិយាល័យអន្ដោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ និងមន្ដ្រីអាវុធហត្ថ ដើម្បីដឹកតាមឧទ្ធម្ភាគចក្រ មកកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ទល់មុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល