តាមរយៈបទសម្ភាសន៍ជាមួយ L’Officiel កំពូលតារាសម្ដែងស្រី កញ្ញា Bella Ranee ត្រូវបានអ្នកកាសែតសួរថា តើតារាស្រីរូបណា ដែលមានអត្ដចរិតសម្ដែងស្រដៀងនឹងនាងខ្លាំង ហើយស្រដៀងត្រង់ចំណុចណា ។ នាងមានអារម្មណ៍ថា តួស្រី ដែលមានអត្ដចរិតស្រដៀងនាង នៅក្នុងខ្សែភាពយន្ដ គឺតារាស្រី lawyer Tichakorn តែទោះយ៉ាងណា អ្នកទស្សនា មិនទាន់ឃើញពីចំណុចស្រដៀងគ្នានេះ នៅឡើយទេ ។
ភាពស្រដៀងគ្នានោះ គឺអត្ដចរិតរបស់នាង នៅក្នុងខ្សែភាពយន្ដថ្មីរបស់នាង គឺរឿង “Dare to Love: Hai Ruk Pipaksa” ។ អត្ដចរិតរបស់នាង នៅក្នុងខ្សែភាពយន្ដនេះ គឺពិតជាគួរឱ្យស្រឡាញ់ និងកំប្លែងខ្លាំងណាស់ ប៉ុន្ដែនាងពិតជាយកចិត្ដទុកដាក់នឹងការងារខ្លាំងណាស់ នៅពេលនាងកំពុងធ្វើការ ។ យោងតាមប្រភពមួយ ខ្សែភាពយន្ដថ្មីរបស់នាងរឿង “Dare to Love: Hai Ruk Pipaksa” នឹងចាក់បញ្ចាំង នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdates