CamNews

ព័ត៌មានជាតិ 

ប្ដីប្រមឹកជេរ ប្រមាថប្រពន្ធ និងវាយ ប្រពន្ធរងរបួសធ្ងន់

កណ្ដាល ៖ បុរសប្រមឹកម្នាក់ បានប្រើ អំពើហិង្សាទៅលើស្ដ្រីជាប្រពន្ធរបស់ខ្លួន បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេល ដែលប្ដីរូបនោះផឹកស្រវឹង ហើយមកជេរ ប្រមាថមាក់ងាយប្រពន្ធសព្វបែបយ៉ាង រហូត ប្រព្រឹត្ដអំពើហិង្សាយ៉ាងនេះតែម្ដង ។

ក្រោយប្ដីរបស់ខ្លួនបានប្រើកណ្ដាលដៃ និងជើងវាយទាត់ធាក់គ្មានត្រាប្រណីយ៉ាង ដូច្នេះ ស្ដ្រីជាប្រពន្ធបានទៅដាក់ពាក្យបណ្ដឹង នៅកន្លែងសមត្ថកិច្ច ដើម្បីឱ្យជួយរកយុត្ដិ ធម៌និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ប្ដីប្រមឹករបស់ខ្លួនម្នាក់នេះ ។

អំពើហិង្សាក្នុងគ្រួសារ ដែលបង្កឡើង ដោយបុរសជាប្ដីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និងយប់ ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៥ ស្ថិតនៅក្នុងការដ្ឋានសំណង់ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្ដកណ្ដាល ដែលបុរសជាប្ដីធ្វើជា កម្មករសំណង់នៅទីនោះ ខណៈដែលស្ដ្រី ជាភរិយាធ្វើជាកម្មការិនីរោងចក្រកាត់ដេរយ៉ុងវ៉ាថ្មី ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ស្ដ្រីរងគ្រោះ ដែលត្រូវប្ដីវាយ ធ្វើបាប បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ឈ្មោះអ៊ុក មុំ អាយុ៣០ឆ្នាំ មានទីលំនៅ អចិន្ដ្រៃយ៍ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រីឯជនល្មើស ដែលជាប្ដីរបស់នាងឈ្មោះភេទ ហង្សសុផារិទ្ធ អាយុ២៨ឆ្នាំ ស្នាក់នៅខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នស្នាក់ នៅក្នុងការដ្ឋានភូមិខ្ពបវែង ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង កើតហេតុនោះ បុរសជាប្ដីដែលមានអាការៈ ស្រវឹងជោគជាំ ពេលមកដល់បន្ទប់ស្នាក់នៅ ក្នុងការដ្ឋានសំណង់ក៏បានរកឃើញ និងជេរ ប្រមាថទៅលើភរិយាយ៉ាងចាស់ ប៉ុន្ដែស្ដ្រីជា ប្រពន្ធមិនបានតបតនោះឡើយ ព្រោះយល់ ថា ប្ដីរបស់ខ្លួនស្រវឹងនិងមិនចង់មានរឿង វែងឆ្ងាយ ។

បើទោះប្រពន្ធនៅបន្ដស្ងប់ស្ងៀម មិនតមាត់តក ក៏ដោយនោះ ប៉ុន្ដែលោកប្ដី ដែល កំពុងស្រវឹងធ្លាក់ភ្នែក ក្រោយការជេរប្រមាថ រួចក៏ទៅយកញញួរនិងកាំបិតចិតបន្លែមក ជន្លលើប្រពន្ធ ប៉ុន្ដែមិនវាយនិងញញួរឬចាក់ នឹងកាំបិតនោះទេ ។ ភ្លាមៗនោះបុរសជាប្ដី ក៏បានប្រើកណ្ដាប់ដៃ ទះចំមុខប្រពន្ធចំនួន២ ដៃ វាយកញ្ចឹងកមួយដៃ វាយខ្លួនមួយដៃ និងដាល់ចំថ្ងាសមួយដៃ បណ្ដាលឱ្យជនរង គ្រោះរងរបួស ពកក្បាលនិងជាំមុខ ។ លុះ ព្រឹកឡើងស្ដ្រីរងគ្រោះជាប្រពន្ធ បានដាច់ចិត្ដ ទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច  ដើម្បីឱ្យជួយរកយុត្ដិធម៌ ហើយសមត្ថកិច្ចក៏ ធ្វើការឃាត់ខ្លួនបុរសជាប្ដីនោះ យកទៅសួរ នាំនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី ចាត់តាមនីតិវិធី ៕

\

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal