 Gloria Wong
Gloria Wong
Gloria Wong ជាតារាបង្ហាញម៉ូតឈុត Bikini ដ៏ល្បីនៅហុងកុង ដែលថ្មីៗនេះទើប
បង្ហាញមុខ នៅលើទូរទស្សន៍ហើយមានការប្រកាសអំពីបណ្តា Message ដែលត្រូវ
បានផ្ញើរដល់នាងពី nickname EDC។ EDC ជាអក្សរកាត់របស់ Edison Chen ដែលជា
ឈ្មោះគាត់ប្រើលើ Internet។ ក្នុងនោះ EDC ធ្លាប់បានស្នើរួបភេទជាមួយនឹងតារា
ម៉ូដែលរូបនេះ។
 Edison Chen
Edison Chen
កាលពីដើមខែមិថុនាកន្លងមក គេហទំព័រ May Daily របស់ចិនក៏បានចុះផ្សាយព័ត៌មាន
Edison Chen នៅតែទាក់ទងជាមួយនឹង Gloria ជាញឹកញាប់។  ថ្វីដ្បិតតែលោក Edison
Chen តែងតែប្រកែករាល់ការចោទ ពីសម្ព័ន្ធភាពផ្លូវភេទជាមួយនាង  Gloria Wong ក្ដី
ក៏តារាម៉ូដែលវ័យ 30ឆ្នាំរូបនោះ ថ្មីៗនេះបានបង្ហាញរូបថតពីអេក្រង់កុំព្យូទ័រ ដែលមាន
ខ្លឹមសារបបួលឡើងគ្រែពី Edison Chen មករូបនាងផងដែរ។
Gloria Wong អះអាងថា នាងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង Edison Chen
តាំងពីឆ្នាំ2003 ដល់2005។ ដូច្នេះ នាងពិតជាស្លុតចិត្តណាស់ នៅពេលដែល Edison
Chen និយាយថាមិនដែលស្គាល់នាងទេ។
Edison Chen ដែលប៊ិះអស់អាជីពក្រោយពីរឿងអាស្រូវផ្លូវភេទកាលពីឆ្នាំ2008 ធ្លាប់ទាក់
នឹងតារាភាពយន្ដស្រីល្បីៗរាប់មិនអស់ដូចជា Gillian Chung, Cecilia Cheung, Bobo Chen ហើយថ្មីៗនេះលោកកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយនាង Vincy Yeung ជាក្មួយស្រីស្ថាបនិក
ក្រុមហ៊ុន Emperor Entertainment Group។

 Gillian Chung
Gillian Chung
 Cecilia Cheung
Cecilia Cheung
 Bobo Chen
Bobo Chen 
 Vincy Yeung
Vincy Yeung
ប្រភព៖ tintuc.zic
ដោយ៖ ណាវិ ។