ភ្នំពេញ៖ តារាសម្ដែង និងបង្ហាញម៉ូដ កញ្ញា ម៉ា នីកា បានឲ្យដឹងថា ក្រោយពីនាងធ្លាប់ បរាជ័យ
រឿងស្នហាម្តងរួចមក ពេលនេះបានធ្វើឲ្យនាង មានអារម្មណ៍ខ្លាចរអា ដោយមិនចង់ឲ្យមានភាព
ឈឺចាប់នេះ កើតមកលើរូបនាងម្តងទៀតនោះទេ។
តារាសម្តែងដែលធ្លាប់លេចធ្លោ កញ្ញា ម៉ា នីកា បាននិយាយប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ នាងមិន
ទាន់ គិតគូរទៅដល់រឿងស្នេហា សារជាថ្មីទៀតនោះទេ គឺទុកបេះដូងឲ្យនៅទំនេរមួយរយៈពេល
សិន ទើបនាងចាប់ផ្តើមសាងស្នេហ៍ថ្មី ជាមួយបុរសណាដែលគិតថាស័ក្តិសមចេះយល់ចិត្តគ្នាទៅ
វិញទៅមក។
កញ្ញា ម៉ា នីកា បាននិយាយឲ្យដឹងទៀតថា មូលហេតុដែលនាងមិនទាន់ ចាប់ផ្តើមទទួលយក
បុរសណាម្នាក់ ដើម្បីធ្វើជាម្ចាស់បេះដូង ពីព្រោះអំឡុងពេលនេះ នាងគិតថា វាមិនទាន់ដល់
ពេលដែលត្រូវ គិតពីរឿងនេះឡើយទេ។ ម្យ៉ាងទៀត ដោយសារនាងខ្លាចប៉ះចំស្នេហា ដែលមិន
ស្មោះនាំឲ្យមានភាពឈឺចាប់។
តារាសម្តែងស្រីនាង ម៉ា នីកា បាននិយាយទៀតថា បច្ចុប្បន្ននេះក៏មានបុរសជាច្រើន ទាំងក្នុង
ស្រុកនិងក្រៅស្រុក តែងព្យាយាមទាក់ទងមកនាង ដើម្បីចង់បានការស្រលាញ់ ក៏ប៉ុន្តែងនាងមិន
ដែលយកចិត្តទុកដាក់ នោះទេ។ នីកា បានបន្ថែមថា អ្វីដែលធ្វើឲ្យនាងខ្លាចបំផុតនោះគឺ ភាព
ឈឺចាប់ ហើយនាងក៏មិនចង់ជួបនូវ ភាពឈឺចាប់ដោយសាររឿងស្នេហានោះដែរ។
ទោះបីជាយ៉ាងណា តារាសម្តែងរូបនេះបានបញ្ជាក់ថា ប្រសិនជាទៅថ្ងៃមុខទៀត នាងបានជួបជា
មួយបុរសដែលគិតថា គេជាមនុស្សដែលស្រលាញ់ស្មោះ និងចេះយល់ចិត្តគ្នាទៅវិញទៅមកហើយ
មើលទៅថា អាចរស់នៅជាមួយគ្នា ជាគូអនាគតបាននោះ គឺនាងនឹងព្រមទទួលយក បុរសម្នាក់
នោះធ្វើជាគូគ្រង ។
តារាសម្តែងដែលមាន ស្នាមញញឹមស្រស់ កញ្ញា ម៉ា នីកា បានឲ្យដឹងផងដែរថា នាងក៏ធ្លាប់មាន
ទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ម្តងរួចមកហើយ ប៉ុន្តែត្រូវបានកាត់ផ្តាច់ ទំនាក់ទំនងនេះវិញ
ប្រហែលជា ២ ទៅ៣ ឆ្នាំមកហើយ ដោយសារតែនាង និង បុរសម្នាក់នេះ និយាយមិនមានភាពចុះ
សម្រុងជាមួយគ្នា ទើបនាងសម្រេចចិត្តបញ្ចប់ទៅវិញ៕
ប្រភព ៖ Lookingtoday