CamNews

កំសាន្ត 

ទោះរវល់យ៉ាងណា តារាថៃទាំងនេះក៏មិនភ្លេច បង្កើតការរីករាយជាមួយម្ដាយរបស់គេដែរ

នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ គឺជាទិវាអ្នកម្ដាយ នៅក្នុងប្រទេសថៃ ។ តារាថៃទាំងនេះ បានចែករំលែករូបថតគួរឱ្យស្រឡាញ់របស់ពួកគេ ជាមួយនឹងអ្នកម្ដាយរបស់ពួកគេ នៅលើគណនី Instagram ផ្លូវការរបស់ពួកគេ ។

កញ្ញា Mint Chalida



កញ្ញា Mint Chalida បានបង្ហោះរូបថតគួរឱ្យស្រឡាញ់ជាមួយម្ដាយរបស់នាង នៅលើបណ្ដាញ Instagram និងបានសរសេរថា៖”អបអរទិវាអ្នកម្ដាយ ។ ខ្ញុំស្រលាញ់ម៉ាក់ខ្លាំងណាស់” ។

លោក Bank Artit



តារាកំពុងរះលោក Bank Artit បានបង្ហោះរូបថតរបស់លោក ជាមួយម៉ាក់របស់លោកនៅលើបណ្ដាញ Instagram ដោយភ្ជាប់ជាមួយនឹងសារថា៖ “ អបអរទិវាអ្នកម្ដាយ” ។

កញ្ញា Margie Rasri



កញ្ញា Margie Rasri ក៏បានបង្ហោះរូបថត ជាមួយអ្នកម្ដាយដ៏ស្រស់ស្អាតរបស់នាងផងដែរ នៅលើបណ្ដាញ Instagram កាលពីម្សិលម៉ិញ ។

កញ្ញា Min Pechaya



កញ្ញា Min Pechaya  បានចំណាយពេលវេលាដ៏មានសេចក្ដីសុខជាមួយម្ដាយរបស់នាង នៅទិវាអ្នកម្ដាយនេះ ។

លោក Alek Teeradetch



លោក Alek Teeradetch បានបង្ហោះរូបថតម្ដាយ និងប្អូនប្រុសស្រីរបស់លោក ។

លោក Nadech Kugimiya



កាលពីម្សលម៉ិញនេះ អ្នកស្រី  Mae Keaw បានបង្ហោះរូបថតរបស់អ្នកស្រីជាមួយនឹងលោក  Nadech Kugimiya នៅលើបណ្ដាញ Instagram របស់អ្នកស្រី នៅពេលកូនប្រុសរបស់អ្នកស្រីសំពះគោរពលោកស្រី នៅទិវាអ្នកម្ដាយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព​៖ Thaiupdate