CamNews

ព័ត៌មានជាតិ 

រថយន្ត​លុច្សស៊ីស បើកបុក លោកយាយលក់ ពោតស្ងោម្នាក់ រងរបួសធ្ងន់ រួចបន្តទៅបុក រថយន្ត​មួយទៀត

ភ្នំពេញៈ នៅវេលាម៉ោង ៨ និង១០នាទី យប់ថ្ងៃទី២៨ ខែកក្កដា នៅជិតសួនកុមារខាងត្បូង វាំងបុរសម្នាក់បើករថយន្ត Luxus ពណ៌ស្ករស្លាកលេខភ្នំពេញ 2J-7788 បានបើកបុកលោកយាយម្នាក់ ជាអ្នកលក់ពោត ស្ងោរបណ្តាល អោយរងបួសធ្ងន់ធ្ងរ ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយរថយន្ត បានព្យាយាមបើតរត់បណ្តាល អោយបុកម៉ូតូកង់បីធ្វើអោយ លោកយាយម្នាក់ទៀត ដែលក្នុងកង់បីនោះ រងរបួសបាក់ដៃខាងស្តាំក៏ត្រូវ បានដឹកទៅសង្គ្រោះនៅកាល់ម៉ែតដែរ។

ប្រភពដដែលបានឲ្យដឹងថា ក្រោយបង្កហេតុ អ្នកបើករថយន្ត មិនព្រមឈប់ទេ នៅតែបន្តបើកទៅមុខទៀត ក៏បានទៅបុកគៀររថយន្តVIGO ពណ៌ទឹកប្រាក់ស្លាកលេខ នគរបាល2-1203 បណ្តាលអោយខូចខាតទ្វារ រថយន្តខាងស្តាំផងដែរ ហើយរថយន្តបង្ក នោះ នៅមិនឈប់ព្យាយាមបើករត់ ពីកន្លែងកើតហេតុដែល ស្ថិតនៅសង្កាត់ ចតុមុខភ្លាមៗនោះខាងរថយន្តVigo និងកង់បីបើកដេញតាមពី ក្រោយរហូតទាល់តែទៅដល់ ខាងជើងវត្តកោះជិត សណ្ឋាគារមិត្តភាព ទើបចាប់ហើយកម្លាំងនគរបាល ចុះទៅភ្លាមៗ ដែរព្រោះបិះនិងមានហិង្សា កើតឡើង ពីសំណាក់ ក្រុមម៉ូតូកង់បី និងម្ចាស់រថយន្ត បង្កតែបាន នគរបាលព្យាយាមដោះស្រាយ ហើយបាននាំរថយន្តបង្ក និងរថយន្ត ខូចខាតព្រមទាំងកង់បីមកទុក៕

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល


Tags: Social News Cambodia PP